/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចិមត្រីឆ្ពង់ក្នុងស្រះ និងវិធានការការពារនិងព្យាបាលជម្ងឺត្រី ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចិមត្រី

ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា  ឆ្នាំ២០២០

ក្រុមការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មធ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក សេង ប៊ុណ្ណា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង សហការជាមួយក្រុមការងារអនុកម្មវិធីASPIREប្រចាំស្រុកមណ្ឌុលសីមា និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចិមត្រីឆ្ពង់ក្នុងស្រះ និងវិធានការការពារនិងព្យាបាលជម្ងឺត្រី ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចិមត្រី ស្ថិតនៅស្នាក់ការសហគមន៍ឃុំពាមក្រសោប ស្រុកមណ្ឌុលសីមា។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងសមាជិកបណ្តុំដែលជាសិក្ខាកាមសរុបចំនួន ៣៧ នាក់ ស្រី ០៩ នាក់។

លោក សេង ប៊ុណ្ណា នាយរងខណ្ឌរដ្ឋបាលជលផលជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល សហការជាមួយលោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានលើកយកមកបង្ហាញជូនដល់សិក្ខាកាមនូវប្រធានបទចំនួន ០២ សំខាន់៖

១. បច្ចេកទេសចិញ្ចឹមត្រីឆ្ពុងក្នុងស្រះ´ ៖ – ការជ្រើសរើសទីតាំងចិញ្ចឹមក្នុងស្រះ –  ការរៀបចំសាងសង់ស្រះ –  ការបញ្ចូលទឹកក្នុងស្រះ –  ការលែងកូនត្រីពូជ –  វិធីសាស្រ្តថែទាំនិងផ្តល់ចំណី។

២. ការការពារ និងព្យាបាលជម្ងឺត្រី ៖ –  ជម្ងឺដែលបង្ករឡើងដោយបាក់តេរី –  វិធីទប់ស្កាត់ កាត់បន្ថយជម្ងឺ និងការងាប់របស់ត្រី  –  វិធីសាស្រ្តព្យាបាលជម្ងឺត្រី។

វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវមេរៀនបទពិសោធដែលគ្រូឧទ្ទេសបានបង្ហាញ និងបានលើកជាសំណួរជាច្រើនដល់គ្រូឧទ្ទេស និងដល់ក្រុមការងារ ដើម្បីបានជាធាតុចូលបន្ថែមលើចំណេះដិងក្នុងការចិញ្ចិមត្រីឆ្ពុងដែលខ្លួនធ្លាប់បានធ្វើកន្លងមក។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសមាជិកបណ្តុំអាជីវកម្មទាំងអស់មានសេចក្តីសប្បាយរីករាយដែលបានទទួលនូវចំណេះដឹងបច្ចេកទេសបន្ថែមលើការចិញ្ចឹមត្រីឆ្ពុងក្នុងស្រះ ដែលមានលក្ខណៈធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការយកបច្ចេកទេសទាំងនេះទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកផលិត កម្មរបស់ខ្លួន ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សា។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារីឈ្មោះ ជីង ជេននី រយ:ពេល ១ម៉ោង ៣០នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ