១. សាវតា
ខេត្តកោះកុង ត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមនៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត ដោយព្រះរាជក្រមលេខ ២៤៦ ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៨ ដែលបានកាត់ចេញពីខេត្តកំពត និងតាំងនៅកន្លែងមួយហៅថា «ចាំយាម» ក្នុងឃុំកោះប៉ោ មានផ្ទៃដីទំហំ ៦០៦.៦៤០ ហិកតា និងមានស្រុកចំនួន ២ កាលជំនាន់នោះ គឺ កំពង់សោម និងកោះកុង។
ខេត្តកោះកុង ត្រូវបានកែប្រែ និងបង្កើតជាខេត្តមួយហៅថា ខេត្តកោះកុង ដែលមានទីតាំងនៅភូមិបាងចាក ក្នុងឃុំពាមក្រសោប ដោយព្រះរាជក្រម លេខ ៣៣២-ន.ស. ចុះថ្ងៃទី១៣ សីហា គ.ស ១៩៥៩ នៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត វិសុទ្ធមហាខត្តិយវង្សវិសិដ្ឋហរិពង្ស គុណាតិរេក ធម្មចរិយោត្តម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង។

២. ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់
-វរៈសេនីយត្រី សុខ ជៀប ថ្ងៃទី២៨/១១/១៩៥៩
-អនុសេនីយឯក សេក សំអៀត ថ្ងៃទី២៨/០៤/១៩៦១
-វរៈសេនីយត្រី យង់ យុក ហង់ ថ្ងៃទី០៣/០៥/១៩៦៨
-លោក មូល ហ៊ាង ឧត្តមមន្ត្រី ថ្នាក់លេខ៣ ថ្ងៃទី០៦/១០/១៩៧០
-ឧត្តមសេនីយត្រី សី អ៊ឹង ថ្ងៃទី១០/០៧/១៩៧២
-វរសេនីយ៍ឯក ចេង គឹមនួន ថ្ងៃទី០៨/០១/១៩៧៤
-ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ ឯកឧត្តម រុង ផ្លាមកេសន លេខាបក្សខេត្ត និង ឯកឧត្តម មុន សិរិ អនុលេខាបក្សខេត្ត និងជាប្រធានខេត្ត
-ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ឯកឧត្តម រុងផ្លាម កេសន អភិបាលខេត្ត
-ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ ឯកឧត្តម យុទ្ធ ភូថង អភិបាលខេត្ត

ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ឯកឧត្តម ប៊ុន លើត អភិបាល នៃគណៈអភិបាលខេត្ត

ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដល់បច្ចុប្បន្ន លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

