ព័ត៌មានថ្នាក់ខេត្ត


  • ក្រុមការងារបច្ចេកទេសខេត្ត ដឹកនាំដោយលោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យគម្រោងសាងសង់សាលាឃុំ នៅក្នុងស្រុកមណ្ឌលសីមា និងស្រុកថ្មបាំង ជាពិសេសបានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួន ក្នុងស្រុកមណ្ឌលសីមា និងសង្កាត់ស្ទឹងវែងផងដែរ

    , ,
    ហេង គីមឆន
    03/04/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគមួយចំនួន ពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ រដ្ឋបាលឃុំទាំងបួន ព្រះសង្ឃ និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋ ក្នុងស្រុកបូទុមសាគរ ដែលបាននាំយកថវិកា ដើម្បីចែកជូនកងកម្លាំងការពារតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូល មកដល់នៅថ្ងៃខាងមុខ។

    , ,
    ហេង គីមឆន
    02/04/2020
  • លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានចែក ជែលលាងដៃ ជូនមន្ត្រីរាជការសាលាខេត្ត ដើម្បីលាងសម្អាតដៃ នៅកន្លែងបម្រើការងារ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19

    , ,
    ហេង គីមឆន
    02/04/2020
  • មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបន្តចុះពិនិត្យ និងចែកសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងក្រុងខេមរភូមិន្ទ

    , ,
    ហេង គីមឆន
    02/04/2020
  • ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដឹកនាំដោយលោក ឃី វុធ អនុប្រធានមន្ទីរ បានចុះត្រួតពិនិត្យ ស្ទង់តម្លៃ ស្តុកអង្ករ និងទំនិញ នៅក្នុងក្រុងខេមរភូមិន្ទ

    , ,
    ហេង គីមឆន
    02/04/2020
  • លោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជំុ ជាមួយទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងទីចាត់ការអន្តរវិស័យ ដើម្បីធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍ និងនីតិវិធីនៃការអនុវត្តការងារ របស់ទីចាត់ការ និងអង្គភាព ជូនការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង

    , ,
    ហេង គីមឆន
    02/04/2020
  • លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានដឹកនាំក្រុមអធិការកិច្ចការងាររបស់មន្ទីរចុះពន្យល់ណែនាំក្នុងការ អនុវត្តសេចក្តីណែនាំលេខ ០១៤/២០ ក.ប/ស.ណ.ន.ខ.ល ទៅដល់សហគ្រាស គ្រឹះស្ថានក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ដីពីការព្យួរកិច្ចសន្យាការងារ ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប

    , ,
    ហេង គីមឆន
    02/04/2020
  • ក្នុងនាមរដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង ដែលបានពិនិត្យ និងព្យាបាលជាសះស្បើយ ចំពោះអ្នកផ្ទុកមេរោគ Covid-19 កន្លងមក និងបន្តពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់អ្នកផ្ទុកមេរោគម្នាក់បានធូរស្បើយជាបណ្តើរ។ សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងខេត្តកោះកុងរបស់យើង សូមចូលរូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19 រហូតមកដល់ថ្ងៃនេះមិនបានធ្វើអោយមានការឆ្លងរីករាលដាល នៅក្នុងខេត្តកោះកុងទៀតឡើយ គិតមកត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

    , ,
    ហេង គីមឆន
    02/04/2020
  • លោកស្រី ធឿន ថាវី តំណាងឱសថស្ថានប្រសើរ បាននាំយកថវិកា ចំនួន ៤០០,០០០ រៀល ឧបត្ថម្ភដល់មន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីរួមចំណែកគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    , ,
    ហេង គីមឆន
    02/04/2020
  • លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងមន្ត្រីការិយាល័យពាហិរសាសនា នៃមន្ទីរធម្មការ និងសាសនាខេត្ត បានជូនសាប៊ូ និងជែលសម្រាប់លាងដៃ ព្រមទាំងហ្វូស្ទើរ និងធ្វើការណែនាំមួយចំនួនសម្រាប់ការការពាររាតត្បាតវីរ៉ូសកូវីដ១៩ ដល់គ្រូគង្វាល និងអ្នកគ្រប់គ្រងព្រះវិហារ ស្នាក់ការថ្វាយបង្គំ តំណាងគ្រីស្ទសាសនិក ក្នុងខេត្តកោះកុង

    , ,
    ហេង គីមឆន
    02/04/2020
  • លោកប្រធាន​មន្ទីរព័ត៌មានខេត្តកោះកុង និងសហការី បាននាំយកថវិកា ចំនួន ៩១០,០០០៛ ឧបត្ថម្ភដល់មន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីរួមចំណែកគាំទ្រ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    , ,
    ហេង គីមឆន
    02/04/2020
  • លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយផ្តោតលើរបៀបវារៈ ១-សកម្មភាពការងារចូលរួម និងលើកទិសដៅ ខែបន្ទាប់ ២-ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៩ និងផែនសកម្មភាពការងារ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ៣-បញ្ហាផ្សេងៗ (ចូលរួមបង្ការ និងការពារជម្ងឺ Covid.19 )

    , ,
    ហេង គីមឆន
    02/04/2020