រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តពោធិ៍គីរីមនោរម្យ ហៅវត្តតាតៃក្រោម

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាស្រុកកោះកុង គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំតាតៃក្រោម បានចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តពោធិ៍គីរីមនោរម្យ ហៅវត្តតាតៃក្រោម

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចងបដាអប់រំស្ដីពី សុវត្ថិភាពចរាចរណ៏នៅតាមបណ្ដាផ្លូវដែលមានចរាចរណ៏មមាញឹក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចងបដាអប់រំស្ដីពី សុវត្ថិភាពចរាចរណ៏នៅតាមបណ្ដាផ្លូវ ដែលមានចរាចរណ៏មមាញឹក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកបើកបរអោយមានការប្រុងប្រយ័ត្ននៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។

ពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ថាំ សាន្ត អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ថាំ សាន្ត អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋានឯកឧត្ដម ថាំ សាន្ត ស្ថិតនៅភូមិព្រែកស្វាយ(ឆ្មាបាត់) ...

កិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងទិសដៅប្រចាំខែកញ្ញា របស់មន្ទីរពាណិជ្ជកម្មខេត្ត

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងទិសដៅប្រចាំខែកញ្ញា ក្រោមការដឹកនាំរបស់លោក អ៊ុក សារិទ្ឋ ប្រធានមន្ទីរ ដែលមានការចូលរួមរបស់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់

សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០

លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ ឯកឧត្តម មុំ ប៊ុនថន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០

សារចូលរួមរំលែកទុក្ខ

កិច្ចប្រជុំ ពិភាក្សា និងប្រមូលទិន្នន័យពាក់ព័ន្ធ នឹងតំបន់សេដ្ឋកិច្ចពិសេស(SEZ) ផែស្ងួត និងស្ថិតិឃ្លាំងទំនិញ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួម ក្នុងកិច្ចប្រជុំ ពិភាក្សា និងប្រមូលទិន្នន័យពាក់ព័ន្ធ នឹងតំបន់សេដ្ឋកិច្ចពិសេស(SEZ) ផែស្ងួត និងស្ថិតិឃ្លាំងទំនិញ ជាមួយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនក្នុងខេត្តកោះកុង

កិច្ចប្រជុំ ស្ដីពីការរៀបចំឯកសារព្រាងតាមជំនាញនីមួយៗ សម្រាប់ដាក់បញ្ចូល ក្នុងកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៣ នាពេលខាងមុខ

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ថៃ-កម្ពុជា លើកទី២៣ (RBC.23) នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ស្ដីពីការរៀបចំឯកសារព្រាងតាមជំនាញនីមួយៗ សម្រាប់ដាក់បញ្ចូល ក្នុងកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម...

កិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សំរាប់ត្រីមាសទី៣ ឆ្នាំ២០១៩

មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សំរាប់ត្រីមាសទី៣ ក្រោមអធិបតីភាព លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត។ កិច្ចប្រជុំ...

សេចក្តីជូនដំណឹង ស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់ នៃខេត្តកោះកុង ឆ្នាំ២០២០