ព័ត៌មានថ្មីៗ


  • លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាស្រាវជ្រាវករណីទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ ៨០ គ្រួសារ ជាមួយឈ្មោះ សេង យៀង និងឈ្មោះ ង៉ូវ ដូឃីន ស្ថិតក្នុងនៅភូមិនាពិសី ឃុំជីខក្រោម នៅសាលាឃុំឃីខក្រោម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ នៃរដ្ឋបាលស្រុកបូទុមសាគរ បានសហការអាជ្ញាធរឃំុអណ្តូងទឹក និងមន្ត្រីការិយាល័យភូមិបាលស្រុក ចុះធ្វើការណែនាំប្រជាពលរដ្ឋ នៅចំណុចវិហារខ្មែរឥស្លាម ស្ថិតក្នុងភូមិអណ្តូងទឹក មកសុំច្បាប់ចាក់ដី ដែលមានម្ចាស់ឈ្មោះ យ៉ា ផល្លី ហើយគាត់ក៏បានយល់ព្រមមកសុំច្បាប់តាមការណែនាំរបស់អាជ្ញាធរស្រុក ឃុំ នឹងភូមិ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត និងអ្នកពាក់ព័ន្ធនានា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ ដែលមានការិយាល័យ ដនសភ ស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះពិនិត្យការចាក់បំពេញអាចម៍ដី ចំណីព្រែកដោយម្ចាស់ដីឈ្មោះ សោម សុដេត និងប្រពន្ធឈ្មោះ អ៉ិន សុផាន់ដារី ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល (នៅរាជធានីភ្នំពេញ)។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដី ពីរកន្លែងដែលមានទំនាស់ ÷ ១)ដីរបស់លោក ហែម វៀច ដែលស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ២)ដីរបស់លោក ចន្ទ័ សុចិត្រា ដែលស្ថិតនៅជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំមួយ ដើម្បីរកដំណោះស្រាយសម្របសម្រួល ដីភូមិចាស់មួយកន្លែង រវាងលោកឡាយ សឹង និង លោក សៅ សារឿន ដែលស្ថិតនៅចំណុចព្រែកក្រូច ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ដឹកនាំប្រជជុំ លោក ក្រូចបូរី សីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួម ក្រុមការងារ និង ម្ចាស់ដីទនាស់ទាំសងខាង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅកន្លែងធ្វើការតាមរយ:ការអនុវត្តប្រកាសលេខ០៨៦ ប្រកាសលេខ១៩៤ និងសេចក្តីណែនាំ០០៨ ដែលមានការចូលរួមពីលោកជំទាវ ជា សុខនី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ ម៉ៅ ធីតា ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងមន្រ្តីក្រោមឱវាទ និងលោកគ្រូ អ្នកគ្រូមជ្ឈមណ្ឌល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020