ព័ត៌មានថ្មីៗ


  • សកម្មភាពការងារដែលបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃសៅរ៍ ៧ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ របស់មន្ទីរសាធាការ និងដឹកជញ្ជូនខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/03/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/03/2020
  • លោក ឃៀង យិង មេឃុំអណ្ដូងទឹក និងលោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានទទួលចុៈឈ្មោះស្ត្រីមានផ្ទៃពោះ ឈ្មោៈ មឿង ណាក់ នៅភូមិជីត្រេៈ និងបានប្រគល់កាត់វីង ជូនគាត់សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យផ្ទៃពោះបានទៀងទាត់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/02/2020
  • កម្លាំងជំនាញផ្នែកគ្រប់គ្រងជនបរទេស​ នៃអធិការនគរបាលស្រុកកោះកុង ដឹកនាំដោយ​ លោកវរ:/ត្រី រ៉ឹក ភេង អធិការរង​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម​ ចុះធ្វេីការណែនាំអំពីរបៀបរាយការណ៍ថ្មីតាមប្រព័ន្ធ​ទំនេីប FPCS របស់អគ្គនាយកដ្ឋានអន្តោប្រវេន៍​ បានចំនួន​ ១​ គោលដៅ​ គឺ​ Tatai resort and Marina​ ស្ថិតក្នុងភូមិអន្លង់វ៉ាក់​ ឃុំតាតៃក្រោម​ ស្រុកកោះកុង​។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/02/2020
  • កម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយណែនាំ ដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ ចំពោះភ្លើងអគ្គីភ័យ អាចបណ្តាលឲ្យឆាបឆេះ ផ្ទះសំបែង និងផលដំណាំ សូមឲ្យមានទឹកក្នុងផ្ទះមានជាប់ជានិច្ច ព្រោះនេះជារដូវក្តៅស្ងួតហួតហែង អាចនឹងមានភ្លើងឆាបឆេះរាលដាលពីព្រៃ ដល់ផ្ទះសំបែងរបស់ពួកគាត់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/02/2020
  • លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក គិរីសាគរ បានអញ្ជើញជួបពិភាក្សា ការងារ ដោះស្រាយបញ្ហាសំរាម នៅលើកោះស្តេច ជាមួយអ្នកទទួលម៉ៅការគ្រប់គ្រងសំរាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/02/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញស្វាគមន៍ក្រុមគ្រួពេទ្យស្មគ្រ័ចិត្ត របស់ ស.ស.យ.ក រាជធានីភ្នំពេញ និងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាបាលជម្ងឺមាត់ធ្មេញនៅសាលាឃុំជ្រោយស្វាយ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/02/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក សុវណ្ណ ប៊ុនធឿន​ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចូលរួមក្នុងពិធីប្រគល់ជ័យលាភី “បដិសណ្ឋារកិច្ចល្អច្រកទ្វារអន្តរជាតិ”លើកទី២​ នៅ​រាជធានី​ភ្នំពេញ​។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញស្វាគមន៍ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃ ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាថ្នាក់ស្រុក ស្តីពី“វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • នាយរងខណ្ឌរដ្ឋបាលជលផល ទទួលបន្ទុករួម និងនាយផ្នែករដ្ឋបាលជលផលបូទុមសាគរ ចុះផ្សព្វផ្សាយច្បាប់ស្តីជលផល ដល់គណ:កម្មការ និងសមាជិកសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ នៅភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៤ នាក់ ស្រី ០៣ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកម្មកសិកម្ម លោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាអង្គការសង្គ្រោះកុមរា និងអង្គការ iDE របស់គម្រោងស្ទៀរ បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្ដុះបណ្ដាលអំពីផលិតកម្មដំណាំបន្លែ លើដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម នៅសាលារៀនវិទ្យាល័យឫស្សីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្នុងវគ្គបណ្តុះបណ្ដាលនេះមានអ្នកចូលរួមពីលោកមេឃុំតាទៃលើ លោកជំទប់ឃុំឫស្សីជ្រុំ លោកស្រីមេភូមិត្រពាំងឈើត្រាវ លោកស្រីអនុភូមិគគីរជ្រុំ លោកគ្រូសាលាវិទ្យាល័យឫស្សីជ្រុំ និងកសិករសរុបចំនួន ១១នាក់ ស្រី ០៤នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020