ព័ត៌មានថ្មីៗ


  • មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបន្តចុះពិនិត្យ និងចែកសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក សាលីម ហ្វារីត អនុប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តកោះកុង បានផ្តល់ប្រឹក្សាយោបល់ ក្នុងការចុះបញ្ជីពាណិជ្ជកម្ម ដល់ក្រុមហ៊ុនបើកថ្មី ចំនួន ០២។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក ចាន់ រដ្ឋា ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ ដើម្បីចុះពិនិត្យតាមដាន និងវាយតម្លៃការរៀន បង្រៀន នៅសាលាបឋមសិក្សា ទីរួមខេត្ត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • កងកម្លាំងគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក និងលោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុក សហការ ជាមួយលោកអធិការស្រុក កម្លាំងចម្រុះ និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យ និងស្ទួចយករទេះ របស់អាជីវករដែលដាក់គ្មានសណ្ដាប់ធ្នាប់ តាមផ្លូវសាធារណៈយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដែលមានប្រមាណចំនួន ២០គ្រឿង នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យលើរថយន្តនិងម៉ូតូ បើកបរល្មើសច្បាប់ លើផ្លូវជាតិ៤៨។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូអក្ខរកម្មជាប់កិច្ចសន្យា មានសិក្ខាកាមសរុបចំនួន២០នាក់ស្រី០៧នាក់ ដែលមានរយៈពេល ០៨ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីបុគ្គលិកទទួលបន្ទុកមន្ទីរមុខងារសាធារណៈខេត្ត នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង មានកិច្ចប្រជុំ ពិភាក្សា និងផ្សព្វផ្សាយការងារជំនាញ ត្រួតពិនិត្យលើការជំនាញ តាមបណ្តាលផ្នែក និងពង្រឹងការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល មួយចំនួនប្រចាំថ្ងៃ ក្រោមការដឹកនាំដោយ លោក វរ:/ទោ សៀង ហ៊ អធិការនគរបាលស្រុកកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ស្តីពីការរកដំណោះស្រាយដីរបស់លោក ចន្ទ័ សុចិត្រា ដែលមានការពាក់ព័ន្ធ ជាមួយអ្នកលក់ និងអ្នកទិញដីនៅចំនុចព្រែកកន្ទួត ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំប្រជុំដោយ ក្រូចបូរី សីហា អភិបាលរង នៃគណៈអភិបាលស្រុក ដោយមានការចូលរួមពី នាយករងរដ្ឋបាល លោកប្រធាន ការិយាល័យ ដ.ន.ស.ភ មន្ត្រីសាលាស្រុក មេឃុំ មេភូមិ និងម្ចាស់ដីពាក់ព័ន្ធ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង មាន​កិច្ច​ប្រជុំ​ដក​ពិសោធន៍​លេី​ការងារ​ជំនាញ​ របស់​ការិយាល័យ​និមួយៗ​​ ក្រក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍​ទោ​ សំឃិត​ វៀន​ ស្នងការនគរបាលខេត្តដោយមានការចូលរួមពី លោកស្នងការរង នាយ និង​នាយ​រង​ការិយាល័យ​។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • ក្រុមប្រឹក្សាស្រុកបូទុមសាគរ គណៈអភិបាលស្រុក និងមន្រ្តីរាជការ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធាចារ្យ លោក គាត យ៉ាន ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី កែវ តុលា អនុប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកបូទុមសាគរ សពធ្វើបុណ្យគេហដ្ឋានស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះដែរ គណៈអភិបាលស្រុក ក៏បានផ្តាំផ្ញើរការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ដែលគាត់ជាប់បំពេញបេសកកម្ម ហើយការទទួលមរណៈភាពរបស់លោកព្រឹទ្ធាចារ្យ គាត យ៉ាន ដែលជាអ្នកតស៊ូសេ្នហាជាតិ និងបុព្វហេតុតាំងពីឆ្នាំ១៩៧៩មកម្លេះ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ រវាងសាលារៀន និងអាណាព្យាបាលសិស្ស(ថ្នាក់ទី៧) ដើម្បីស្វែងរកគន្លឹះជួយសិស្សរៀនឲ្យចេះ លទ្ធផលសម្រេចបានត្រូវរៀនពេញមួយថ្ងៃ(មួយថ្ងៃរៀន៨ម៉ោង) នៅវិទ្យាល័យកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020