លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំមន្ត្រីរាជការជុំវិញស្រុក ស.ស.យ.ក ស្រុក ចូលរួមរំលែកទុក្ខ បុណ្យសពលោក អុិន វណ្ណៈ អនុប្រធានការិយសល័យ អប់រំស្រុក ដែលបានទទួលមរណៈភាព ដោយរោគគាពាធ កាលពីព្រឹកថ្ងៃទី៦...
លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការ ចូលរួមរំលែកទុក្ខគ្រួសារ នៃសពលោក អ៉ិន វណ្ណៈ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកគិរីសាគរ ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដោយរោគាពាធ នៅឃុំក...
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ជួបកពិភាក្សាការងារ សម្រាប់កម្មវិធីតាំងពិព័រណ៍ និងកាប្រកួតជើងឯកផ្នែកភាសាខ្មែរលើកទី៥ ជាមួយលោកនាយកវិទ្យាល័យខ្លងយ៉ៃវិទ្យាគម នៃព្រះរាជាណាចក្រថៃ។
សកម្មភាពអនុគណ:កម្មការកំណែវិញ្ញាសាប្រឡងធម្មវិន័យថ្នាក់ត្រី ទោ ឯក នាព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២០នៅសាលប្រជុំ មន្ទីរធម្មការ និងសាសនាខេត្តកោះកុង។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំប្រជុំណែនាំដល់លោកនាយក នាយិការ សាលាបឋម វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងក្រុងខេមរភូមិន្ទ ស្តីពីការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផលសិក្សា។
លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្រ្តី និងស្មៀន ដើម្បីពង្រឹងកិច្ចការរដ្ឋបាល និងត្រៀមរៀបចំទិវាជ័យជម្នះ ៧ មករា នៅសាលាស្រុកថ្មបាំង។
លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីរាជការក្រោមឱវាទ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ ឆ្នាំ២០២០ របស់មន្ទីរកិច្ចការនារី។
ក្រុមការងារចំរុះ ដឹកនាំដោយ លោក ទួន ឪទី នាយករងរដ្ឋបាល សាលាស្រុកគិរីសាគរ តំណាងលោកអភិបាល ចុះពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងដីឈូសឆាយជាប់ដងព្រែក ស្ថិតក្នុងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលមានសមាសភាពចូលរួមពីក្រុមប្រឹក្សាឃុំភ្ញីមាស ប្រធានភូមិបាលស្រុក នា...
លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកកិច្ចប្រជុំក្រុមការងារ ត្រៀមរៀបចំកម្មវិធី ជូនពរថ្នាក់ដឹកនាំខេត្តគៀងយ៉ាង និងខេត្តកាម៉ាវ និងប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។
លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យសកម្មភាពរៀបចំគ្រឹះ គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូអាសេ (AC) ចាប់ពីចំណុចរូបសំណាកស្ត្រីរែកផ្លែឈើឆ្ពោះទៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។