រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្មីៗ

ក្រុមការងារថ្នាក់ស្រុក ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅសាលាឧបសម្ព័ន្ធធ្នង់ ស្ថិតក្នុងភូមិធ្នង់ ឃុំកណ្តោល

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅសាលាឧបសម្ព័ន្ធធ្នង់ ស្ថិតក្នុងភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានប្រជាជនចូលរួមសរុម១០៦ នាក់ ស្រី៦៥នាក់

ពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ថាំ សាន្ត អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ថាំ សាន្ត អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋានឯកឧត្ដម ថាំ សាន្ត ស្ថិតនៅភូមិព្រែកស្វាយ(ឆ្មាបាត់) ...

ក្រុមការងារថ្នាក់ស្រុក ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន ០២ ភូមិ ភូមិប្រលាន និងភូមិសុវណ្ណាបៃតង នៅសាលាបឋមសិស្សាសុវណ្ណាបៃតង

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន០២ភូមិ ភូមិប្រលាន និងភូមិសុវណ្ណាបៃតង នៅសាលាបឋមសិស្សាសុវណ្ណាបៃតង ស្ថិតក្នុងភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មាន...

ក្រុមប្រឹក្សាស្រុក មណ្ឌលសីមា និងអភិបាលស្រុក បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ថាំ សាន្ត អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក មណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ថាំ សាន្ត អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋានឯកឧត្ដម ថាំ សាន្ត ស្ថិតនៅភូមិព្រែកស្វាយ(ឆ្មាបាត់) សង្កាត់ស្...

កិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងទិសដៅប្រចាំខែកញ្ញា របស់មន្ទីរពាណិជ្ជកម្មខេត្ត

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងទិសដៅប្រចាំខែកញ្ញា ក្រោមការដឹកនាំរបស់លោក អ៊ុក សារិទ្ឋ ប្រធានមន្ទីរ ដែលមានការចូលរួមរបស់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់

កិច្ចប្រជុំណែនាំ ដល់អាជ្ញាធរឃុំ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីឃ្លាំមើលសកម្មភាពប្រមូលផ្ដុំសកម្មជនដីធ្លី នៅតាមមូលដ្ឋានភូមិឃុំក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ ដល់អាជ្ញាធរឃុំ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីឃ្លាំមើលសកម្មភាពប្រមូលផ្ដុំសកម្មជនដីធ្លី នៅតាមមូលដ្ឋានភូមិឃុំក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០

លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ ឯកឧត្តម មុំ ប៊ុនថន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០

ពិធីកាន់បិណ្ឌទី៧ នៅវត្តអម្ពវ័ន(ហៅវត្តទួលគគីរ)ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក មណ្ឌលសីមា និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត បានអញ្ជើញកាន់បិណ្ឌទី៧ នៅវត្តអម្ពវ័ន(ហៅវត្តទួលគគីរ)ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

កិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល

លោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយផ្តោតលើរបៀបវារៈ ១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ ២-ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៩ ...

សារចូលរួមរំលែកទុក្ខ