ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • លោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ នៃរដ្ឋបាលស្រុកគិរីសាគរ បានចូលរួមចុះពិនិត្យសិក្សាផលប៉ះពាល់បរិស្ថាន គម្រោងសាងសង់ផ្លូវបេតុងមានជើង(ស្ពានលើទឹក) នៅភូមិកោះស្ដេច ដែលជាគម្រោងមូលនិធិឃុំកោះស្ដេច ឆ្នាំ២០២០ ថវិកាសរុប ១៨០,០០០,០០០ រៀល ដោយមានការចូលរួមពីលោកមេឃុំ កោះស្ដេច លោកជំទប់១ លោកស្មៀនឃុំ និងប្រជាពលរដ្ឋទទួលផលពីគម្រោង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកមណ្ឌលសីមា

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលក្រុងខេមរភូមិន្ទ

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • រដ្ឋបាលឃុំថ្មស ស្រុកបូទុមសាគរ បានចុះផ្តល់សំបុត្រកំណើត និងបើកគណនីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនលោកស្រី ទួន ធី ដល់លំនៅឋានស្ថិតក្នុងភូមិ ថ្មស ដែលទើបនិងសម្រាល ក្រោមការដឹកនាំដោយ លោក អិក កួន មេឃុំថ្មស និងមានការចូលរួមពី កិច្ចការនារីឃុំ ស្មៀន ព្រមទាំងលោក ប្រធានមណ្ឌលសុខភាពថ្មស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • កម្លាំងជំនាញផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ដឹកនាំដោយ លោកវរ:/ត្រី រ៉ឹក ភេង អធិការរង សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង ចុះធ្វើការណែនាំអំពីរបៀបរាយការណ៍ថ្មីតាមប្រព័ន្ធទំនើប FPCS របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចំនួន ៤ គោលដៅគឺ ឃុំតាតៃក្រោម ស្រុកកោះកុង ១.Tatai resort and Marina និងឃុំត្រពាំងរូង ស្រុកកោះកុង ១/green home stay ២/ LYLY home stay ៣/Eco Trapeangrung

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកកិច្ចប្រជុំ ស្តីពីការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមក្រុមការងារស្រុក អាជ្ញាធរភូមិ ឃុំ និងអ្នកពាក់ព័ន្ធសរុប ចំនួន ១៣ នាក់ ស្រី ១ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាស្រាវជ្រាវករណីទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ ៨០ គ្រួសារ ជាមួយឈ្មោះ សេង យៀង និងឈ្មោះ ង៉ូវ ដូឃីន ស្ថិតក្នុងនៅភូមិនាពិសី ឃុំជីខក្រោម នៅសាលាឃុំឃីខក្រោម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ នៃរដ្ឋបាលស្រុកបូទុមសាគរ បានសហការអាជ្ញាធរឃំុអណ្តូងទឹក និងមន្ត្រីការិយាល័យភូមិបាលស្រុក ចុះធ្វើការណែនាំប្រជាពលរដ្ឋ នៅចំណុចវិហារខ្មែរឥស្លាម ស្ថិតក្នុងភូមិអណ្តូងទឹក មកសុំច្បាប់ចាក់ដី ដែលមានម្ចាស់ឈ្មោះ យ៉ា ផល្លី ហើយគាត់ក៏បានយល់ព្រមមកសុំច្បាប់តាមការណែនាំរបស់អាជ្ញាធរស្រុក ឃុំ នឹងភូមិ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ ដែលមានការិយាល័យ ដនសភ ស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះពិនិត្យការចាក់បំពេញអាចម៍ដី ចំណីព្រែកដោយម្ចាស់ដីឈ្មោះ សោម សុដេត និងប្រពន្ធឈ្មោះ អ៉ិន សុផាន់ដារី ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដី ពីរកន្លែងដែលមានទំនាស់ ÷ ១)ដីរបស់លោក ហែម វៀច ដែលស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ២)ដីរបស់លោក ចន្ទ័ សុចិត្រា ដែលស្ថិតនៅជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំមួយ ដើម្បីរកដំណោះស្រាយសម្របសម្រួល ដីភូមិចាស់មួយកន្លែង រវាងលោកឡាយ សឹង និង លោក សៅ សារឿន ដែលស្ថិតនៅចំណុចព្រែកក្រូច ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ដឹកនាំប្រជជុំ លោក ក្រូចបូរី សីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួម ក្រុមការងារ និង ម្ចាស់ដីទនាស់ទាំសងខាង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    02/03/2020