រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្នាក់ក្រុង-ស្រុក

កិច្ចប្រជុំ គណៈអភិបាលស្រុកបូទុមសាគរ

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក នាយករងរដ្ឋបាលស្រុកសរុប ០៦ នាក់ ស្រី ០១ នាក់។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ ដឹកនាំដោយ លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់

នៅសាលាឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ ស្រុកកោះកុង ដឹកនាំដោយ លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ ដែលមានអ្នកចូលរួមសរុប ១១ នាក់។

លោកអភិបាលស្រុកថ្មបាំង និងមន្រ្តីក្រោមឱវាទ បានចូលរួមកឋិនទាន នៅវត្តសុវណ្ណឧទ្យាន(ហៅវត្តជាំស្លា)

លោក អន​ សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង និងមន្រ្តីក្រោមឱវាទ បានចូលរួមកឋិនទាន នៅវត្តសុវណ្ណឧទ្យាន(ហៅវត្តជាំស្លា) ដែលហែរមកពីតាមបណ្ដាខេត្តមួយចំនួន និងរាជធានីភ្នំពេញដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៤៧៥ នាក់ ស្រ្តី ២៧៥ នាក់។

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកម្មវិធីហូបអំបុកសាមគ្គីថែជាតិ សាសនាព្រះមហាក្សត្រ

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកម្មវិធីហូបអំបុកសាមគ្គីថែជាតិ សាសនាព្រះមហាក្សត្រ ដោយបានអញ្ជើញចូលរួមជាអធិបតីឯកឧត្តម មាស ប៊ុនឡី អគ្គនាយករង អគ្គនាយករងនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និង លោកហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការអញ...

ពិធីពិសារអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ នៅសាលាឃុំកណ្តោល ស្រុកបូទុមសាគរ

ពិធីពិសារអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ នៅសាលាឃុំកណ្តោល ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោល មេភូមិ អនុប្រធានភូមិ សមាជិកភូមិ សសយកឃុំ បងប្អូនប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ១...

ពិធីពិសារអំបុកខ្មែរថែជាតិ សាសនា​ និងព្រះមហាក្សត្រ​​​​ នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា​

លោក ប៉ែន​ ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោកអនុប្រធានមន្ទីរ ពាណិជ្ជកម្ម ក្រុមប្រឹក្សាឃុំទួលគគីរ ភូមិ និងប្រជាពលរដ្ឋ ចូលរួម អបអរសាទរពិធីពិសារអំបុកខ្មែរថែជាតិ​ សាសនា​ និងព្រះមហាក្សត្រ​​​​ នៅឃុំទ...

ពិធីពិសារអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ នៅភូមិជីត្រេះ ស្រុកបូទុមសាគរ

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីពិសារអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ នៅភូមិជីត្រេះ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ ស...

បើកការដ្ឋានសាងសង់ផ្លូវបើកអោយធ្វើចរាចរណ៍ឡើងវិញ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់ចំនុចដូនលាវ មានទទឹង ៦,៦០ ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក សាង ស៊ីណេត អភិបាលរង បានចុះត្រួតពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបើកអោយធ្វើចរាចរណ៍ឡើងវិញ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់ចំនុចដូនលាវ មានទទឹង ៦,៦០ ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ ។

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បាននាំយកស័ង្កសី ចំនួន ៣០សន្លឹក ជួយជួសជុលផ្ទះ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ឈ្មោះ សែម វឿន និងប្រពន្ធឈ្មោះ ស៊ឹង អ៊ុក រស់នៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

លោក ហាក់ ឡេង សមាជិកកិត្តិយស លោក សាង ស៊ីណេត និងលោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ដឹកនាំយុវជនកាកបាទក្រហមកម្ពុជាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក មេភូមិតាមាឃ បាននាំយកស័ង្កសី ចំនួន ៣០សន្លឹក ជួយជួសជុលផ្ទះ ជូនដល់ប្រជាពលរដ្ឋក...

លោកនាយករងរដ្ឋបាល សាលាស្រុកគិរីសាគរ បានផ្តល់អំពូលសូឡា ចំនួន ១ ឈុត ដាក់បំភ្លឺតាមផ្លូវស្ពាន

លោក ទួន ឪទី នាយករងរដ្ឋបាល សាលាស្រុកគិរីសាគរ បានផ្តល់អំពូលសូឡា ចំនួន ១ ឈុត ដាក់បំភ្លឺតាមផ្លូវស្ពាន ដើម្បីបង្កភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមផ្លូវស្ពាន ធ្វើដំណើរពេលយប់ និងពេលដាច់ចរន្តអគ្គីសនី។