ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ដីពីការអនុវត្តបទបញ្ជាលេខ ០២ ប.ប., សេចក្ដីសម្រេចលេខ ០៣៩ ស.ស.រ. និងអនុក្រឹត្យលេខ ០៥០ អនក្រ.បក របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំលេខ ០០២/២០ ស.ណ.ន. របស់រដ្ឋបាលស្រុកស្រែអំបិល ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ និងលោកមេឃុំទាំង ០៦ នៃស្រុក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020
  • លោក ប៊ុន រ៉េ ឃុំជ្រោយស្វាយ បានដឹកនាំក្រុមការងារចុះចែកសាប៊ូដល់ប្រជាពលរដ្ឋក្រីក្រ និងផ្សព្វផ្សាយអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋអំពីការបង្ការ ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020
  • លោក តេង នាវ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានដឹកនាំក្រុមការងារសហការជាមួយរដ្ឋបាលឃុំ ចុះវាស់កម្ដៅ និងផ្សព្វផ្សាយអប់រំ ណែនាំ អំពីការបង្ការ ការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពរដ្ធដែលទើបត្រឡប់មកពីតំបន់នានា នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020
  • រដ្ឋបាលឃុំអណ្តូងទឹក នៃស្រុកបូទុមសាគរ ខេត្តកោះកុង សូមធ្វើការបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្លួន មានដូចក្នុងតារាងរាយនាមឈ្មោះខាងលើ រយៈពេល០៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩(Covid-19)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/04/2020
  • លោក សៅ ចាន់ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិពោធិ៍បឹង បានដឹកនាំក្រុមការងារសហការជាមួយក្រុមគ្រូពេទ្យប៉ុស្តិ៍សុខភាព ចុះវាស់ស្ទង់កម្ដៅប្រជាពលរដ្ឋដែលទើបត្រឡប់មកពីតំបន់នានា នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020
  • លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងលោកស្រី ជា រដ្ឋា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានដឹកនាំក្រុមការងារ សហការ ជាមួយរដ្ឋបាលឃុំដងពែង ចុះវាស់ស្ទង់កម្ដៅ និងអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីតំបន់នានា នៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020
  • រដ្ឋបាលឃុំស្រែអំបិល នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ១០០,០០០រៀល ជូនប្រជាពលរដ្ឋក្រីក របួសបាក់ជើងទាំងពីរ នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល ដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១០០គ្រួសារ នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020
  • ដោយមានការអន្ដរាគមន៍ពីអាជ្ញាធរស្រុក ឃុំ ត្រូវរៀបចំឯកសារបន្ទាន់ដើម្បីបញ្ជូនអ្នកជម្ងឺក្រីក្រនៅភូមិកោះស្ដេច ទៅព្យាបាលនៅរាជធានីភ្នំពេញ

    , ,
    រដ្ឋបាលស្រុកគិរីសាគរ
    11/04/2020
  • លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំក្រុមវេនយាមប្រចាំការនៅសាលាស្រុកមណ្ឌលសីមា ដើម្បីតាមដាន និងក្តាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនបងប្អូននៅទូទាំងស្រុកមណ្ឌលសីមា

    , ,
    រដ្ឋបាលស្រុកមណ្ឌលសីមា
    12/04/2020
  • លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ទទួលការឧបត្ថម្ភពីលោកស្រី ខឹម ដាលីន អាជីវករលក់គ្រឿងក្រអូបផ្សារដងទង់

    , ,
    រដ្ឋបាលស្រុកកោះកុង
    11/04/2020
  • លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាតំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើបនឹងសម្រាល ចំនួន០២គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/04/2020