រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្នាក់ក្រុង-ស្រុក

ពិធីប្រកាសចូលកាន់តំណែង របស់លោក អនុសេនីយ៍ឯក សុខសុវត្តិ សុខាវី ជាមេបញ្ជាការសឹករង ស្រុកថ្មបាំង

លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង និងលោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង របស់លោក អនុសេនីយ៍ឯក សុខសុវត្តិ សុខាវី ជាមេបញ្ជាការសឹករង ស្រុកថ្មបាំង ខេត្តកោះកុង

សហគមន៍សាមគ្គីព្រែកជីក និងសហគមន៍តំបន់ការពារធម្មជាតិ ជីខលើ បានមកប្រជុំវាយតម្លៃលទ្ធផលគម្រោង ដែលអនុវត្តបាន ឆ្នាំ២០១៨ សរុបរបស់ ធនាគារ អភិវឌ្ឍន៍អាស៊ី

នៅសាលាឃុំជីខលើ ស្រុកស្រែអំបិល សហគមន៍សាមគ្គីព្រែកជីក និងសហគមន៍តំបន់ការពារធម្មជាតិ ជីខលើ បានមកប្រជុំវាយតម្លៃលទ្ធផលគម្រោង ដែលអនុវត្តបាន ឆ្នាំ២០១៨ សរុបរបស់ ធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ប្រជាពលរដ្ឋ ចូលរួមចំនួន ៦៩ នាក់ប្រុស ៤៤ នាក់

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីរៀបចំផែនការការពារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីរៀបចំផែនការការពារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ

កិច្ចប្រជុំ ស្តីពីការសាងសង់ផ្ទះស្នាក់ របស់សហគមន៍នេសាទ ដើម្បីបំរើដល់ភ្ញៀវទេសចរណ៍

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមប្រជុំពិភាក្សា ជាមួយលោកមេឃុំជ្រោយស្វាយ និងសមាជិកសហគមន៍នេសាទ ឃុំជ្រោយស្វាយស្តីពីការសាងសង់ផ្ទះស្នាក់ុំរបស់សហគមន៍នេសាទ ដើម្បីបំរើដល់ភ្ញៀវទេសចរណ៍ ដែលមកកំសាន្ត នៅតំបន់អេកូទេសចរណ៍នៅ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុក...

កិច្ចប្រជុំពាក់ព័ន្ធបណ្តឹងជាមួយប្រជាពលរដ្ឋ ០៤ គ្រួសារ រវាងក្រុមហ៊ុន​ យូ​ ញៀន​

លោក​ ណឹម​ ​ភិរម្យ​ អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំក្រុមការងារចូលរួម កិច្ចប្រជុំបញ្ហាពាក់ព័ន្ធបណ្តឹងជាមួយប្រជាពលរដ្ឋ​ ០៤ គ្រួសារ រវាងក្រុមហ៊ុន​ យូ​ ញៀន​ នៅរដ្ឋបាលស្រុកគិរីសាគរ​ សរុបអ្នកចូលរួម​ ១១រូប

កិច្ចប្រជុំ ជាមួយមន្រ្តីសាលាស្រុក ដើម្បីពង្រឹងការងាររដ្ឋបាល និងបែងចែកមន្រ្តីពិនិត្យការងារអត្រានុកូលដ្ឋាន

លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំ ជាមួយមន្រ្តីសាលាស្រុក ដើម្បីពង្រឹងការងាររដ្ឋបាល និងបែងចែកមន្រ្តីពិនិត្យការងារអត្រានុកូលដ្ឋាន នៅតាមឃុំនាពេលខាងមុខ

កិច្ចប្រជុំស្ដីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក អៀត វណ្ណា ប្រធានមន្ទីរផេនការខេត្ត បាអញ្ជើញជាអធិបតី កិច្ចប្រជុំស្ដីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា

កិច្ចប្រជុំ ស្តីពីការលើកផែនការសកម្មភាព អនុវត្តបន្ត សម្រាប់ស្រុកបូទុមសាគរ

រដ្ឋបាលសាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ ស្តីពីការលើកផែនការសកម្មភាពអនុវត្តបន្ត សម្រាប់ស្រុកបូទុមសាគរ ដឹកនាំ ដោយ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ដោយមានការចូលរួម គណៈអភិបាល នាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន ការិយាល័យ ចំណុះសាលាស្រុក

វេទិកាភូមិ ឃុំ មានសុវត្តិភាពទាំង ៩ ចំណុច និង រួមគ្នាបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក

កម្លាំង​ប៉ុស្តិ៍​ចំនួន​ ២ រូបដឹកនាំដោយលោក អ​នុសេនីយ៍ ឯក ឆាយ វៀង នាយប៉ុស្ដិ៍បានចុះបើកវេទិកាភូមិ ឃុំ មានសុវត្តិភាពទាំង ៩ ចំណុច និង រួមគ្នាបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ដែលស្ថិតនៅក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល

កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយតំណាងក្រុមហ៊ុន ឃី ខនសាល់ធេន (ខេមបូឌា) និងអាជ្ញាធរពាក់ព័ន្ធ ក្នុងស្រុកកោះកុង ដើម្បីប្រជុំរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់”គម្រោងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ៤៨”

រដ្ឋបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយតំណាងក្រុមហ៊ុន ឃី ខនសាល់ធេន (ខេមបូឌា) KEY CONSULTANTS (CAMBODIA) និងអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកោះកុង ដើម្បីប្រជុំរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់ &#822...