រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
ព្រឹត្តិការណ៍
លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង និងមន្ត្រីជំនាញទឹកស្អាត បានដឹកនាំកិច្ចប្រជុំ ស្តីពីការស្នើសុំតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋចំនួន ១៨៥ គ្រួសារ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដោយមានការចូលរួមពីលោក អភិបាលស្តីទីក្រុងខេមរភូមិន្ទ លោកមេភូមិ លោក ណុប សុខន តំណាងប្រជាពលរដ្ឋភូមិស្មាច់មានជ័យ និងតំណាងក្រុមហ៊ុន LYP Group។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការត្រួតពិនិត្យ និងផ្គូរផ្គងឡើងវិញ នៅបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលស្រុកនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីចុះទៅផ្សព្វផ្សាយ កម្មវិធីប្រឡងជ្រើសរើស សម្រស់ឯកវាយនភណ្ឌសម្រាប់ ឆ្នាំ២០២០។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុុកបូទុមសាគរ អមដំណើរដោយលោកស្រីអភិបាលរង លោកមេឃុំ លោកប្រធានការរិយាល័យអប់រំស្រុក ចុះពិនិត្យការពង្រាបដី ដើម្បីចាប់ផ្តើមសាងសង់អាគារសិក្សា១ខ្នងមាន២បន្ទប់ សំរាប់បំរើជូនសិស្សានុសិស្ស នៅចំនុចភូមិជីត្រេះ ដែលសិស្សធំកំពុងខ្វះថ្នាក់រៀន ទៅរៀនសាលាឆ្ងាយពីផ្ទះ។ លោកអភិបាលស្រុកនឹងដឹកនាំគៀងគ សប្បុរសជន ក្នុងការសាងសង់អាគារសិក្សានេះ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើ ក្នុងជួរកងទ័ព ចំនួន ៤៦ រូប នៅតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក ឈេង ហៃ សមាជិកក្រុមបប្រឹក្សាឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារភូមិ ឃុំ បានចុៈសួរសុខទុកដល់ផ្ទៈលោកស្រី សេន រូហានី ដែលបានសម្រាលកូន និងផ្ដល់ជូនសំបុត្រកំណើតដល់កុមាររា នឹងថវិកាមួយចំនួនផងដែរ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
ដោយយោងស្មារតីអង្គប្រជុំ ស្តីពីសម្របសម្រួលបញ្ហា ការកាប់ទន្ទ្រានដីចំណីអូរ ដែលជាដីសាធារណៈ របស់រដ្ឋ នៅចំណុចដេសេអា ក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង អង្គប្រជុំបានឯកភាព និងបានបន្តចុះទៅបោះបង្គោលព្រំ នៅតាមចំណុចដីជាប់ចំណីអូរ (បោះតាមនិយាមកាម របស់បទបញ្ជា០១) ដឹកនាំដោយ លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
ក្រោមការយកចិត្តទុក្ខដាក់ពីលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមខេត្ត និងលោក ឃឹម ច័ន្ទឌី ប្រធានអនុសាខាកាកបាទក្រហមស្រុក លោក ទួន ឪទី សមាជិកកាកបាទក្រហមស្រុក និងលោកស្រី ស្រី សុផា និងលោក ឈឺន វណ្ណា សមាជិកកាកបាទក្រហមឃុំកោះស្តេច បានចូលរួមជាមួយ លោក ឈុន យ៉ាដា នាយកប្រត្តិបត្តសាខា និងជាតំណាងលោកជំទាវប្រធានសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនគ្រួសារប្រពលរដ្ឋជួបការលំបាក ចំនួន ៣ គ្រួសារ រស់នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
សេចក្តីណែនាំ ស្តីពីការរៀបចំពិធីអបអរសាទរខួបលើកទី០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
,
សេចក្តីណែនាំ
រដ្ឋបាលខេត្តកោះកុង
26/02/2020
នៅសាលាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា រៀបចំកិច្ចប្រជុំ ស្តីពីការដេញថ្លៃកិច្ចសន្យាសំណង់ ចំនួន ០២គម្រោង÷ ១-សំណង់ការពារហូរច្រោះ១ខ្សែ ប្រវែង ៣០០ម៉ែត្រ និងសាងសង់ផ្លូវក្រួសក្រហម១ខ្សែ ប្រវែង៣០០ម៉ែត្រ នៅភូមិ២ តម្លៃប៉ាន់ស្មាន ១០២,៧៣៥,៨៩៤រៀល ២-សាងសង់ផ្លូវបេតុងមានជើង១ខ្សែ ប្រវែង៧៨ម នៅភូមិ២ តម្លៃប៉ាន់ស្មាន ចំនួន៦១,៨៣៨,៦២៧រៀល។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហម ដែលមានប្រវែង ១,៧៤១ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាគម្រោងមូលនិធិ របស់រដ្ឋបាលឃុំកណ្ដោល ឆ្នាំ២០១៩ ដែលចំណាយថវិកាអស់ប្រហែល ៤៤,៩៨០,០០០ រៀល ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុម៉ា ក្រោមអធិបតីភាព លោកស្រី ផល សុជាតិ ប្រធាន គ.ក.ស.ក ស្រុក ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ សរ ស៊ីមអុីម ប្រធាន គ.ក.ស.ក ខេត្ត លោកជំទាវ អោម អេម អនុប្រធាន គ.ក.ស.ក និងសមាជិក គ.ក.ស.ក ស្រុក សរុប ១៧ នាក់ ស្រី ៦ នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
26/02/2020
Posts pagination
ពីមុន
1
…
4,296
4,297
4,298
…
4,506
បន្ទាប់