ព្រឹត្តិការណ៍


  • លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២០ ខាងមុខ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • លោកស្រី នួន គន្ធា មន្ត្រីការិយាល័យ អប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ ចុះពិនិត្យតាមដាន និងវាយតម្លៃមត្តេយ្យសិក្សា នៅសាលាបឋមសិក្សាទីរួមខេត្ត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤១ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា(នៅរាជធានីភ្នំពេញ)។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • លោកជំទាវ សរ ស៊ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២០ របស់ គ.ក.ស.ក ខេត្ត ដោយបានពិភាក្សាលើរបាយការណ៍ ការអនុវត្តសកម្មភាពការងារ របស់គណៈកម្មាធិការ មានអ្នកចូលរួម ចំនួន ១៥ នាក់ ស្រី ១២ នាក់ នៅសាលប្រជុំសាលាខេត្ត។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកមណ្ឌលសីមា

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • ខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • ការិយាល័យយុវជន និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានប្រជុំជាមួយគណៈកម្មការបច្ទេសប្រកួតបាល់និងភ្ញៀវខេត្តកែប នៅសាលតូចមន្ទីរអប់រំត្រៀមប្រកួតពាន់រង្វាន់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលត្រូវប្រកួតនៅថ្ងៃទី៤ ខែមីនា វេលាម៉ោង ៣ៈ០០ រសៀលនេះ នៅទីលានក្នុងវិទ្យាល័យកោះកុង។ ប្រភព : មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលក្រុងខេមរភូមិន្ទ

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • រដ្ឋបាលឃុំថ្មស ស្រុកបូទុមសាគរ បានចុះផ្តល់សំបុត្រកំណើត និងបើកគណនីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនលោកស្រី ទួន ធី ដល់លំនៅឋានស្ថិតក្នុងភូមិ ថ្មស ដែលទើបនិងសម្រាល ក្រោមការដឹកនាំដោយ លោក អិក កួន មេឃុំថ្មស និងមានការចូលរួមពី កិច្ចការនារីឃុំ ស្មៀន ព្រមទាំងលោក ប្រធានមណ្ឌលសុខភាពថ្មស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • កម្លាំងជំនាញផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ដឹកនាំដោយ លោកវរ:/ត្រី រ៉ឹក ភេង អធិការរង សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង ចុះធ្វើការណែនាំអំពីរបៀបរាយការណ៍ថ្មីតាមប្រព័ន្ធទំនើប FPCS របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចំនួន ៤ គោលដៅគឺ ឃុំតាតៃក្រោម ស្រុកកោះកុង ១.Tatai resort and Marina និងឃុំត្រពាំងរូង ស្រុកកោះកុង ១/green home stay ២/ LYLY home stay ៣/Eco Trapeangrung

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020