រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រឹត្តិការណ៍

សហគមន៍សាមគ្គីព្រែកជីក និងសហគមន៍តំបន់ការពារធម្មជាតិ ជីខលើ បានមកប្រជុំវាយតម្លៃលទ្ធផលគម្រោង ដែលអនុវត្តបាន ឆ្នាំ២០១៨ សរុបរបស់ ធនាគារ អភិវឌ្ឍន៍អាស៊ី

នៅសាលាឃុំជីខលើ ស្រុកស្រែអំបិល សហគមន៍សាមគ្គីព្រែកជីក និងសហគមន៍តំបន់ការពារធម្មជាតិ ជីខលើ បានមកប្រជុំវាយតម្លៃលទ្ធផលគម្រោង ដែលអនុវត្តបាន ឆ្នាំ២០១៨ សរុបរបស់ ធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ប្រជាពលរដ្ឋ ចូលរួមចំនួន ៦៩ នាក់ប្រុស ៤៤ នាក់

ចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម

មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ នៅក្នុងក្រុងខេមរភូមិន្ទ ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីរៀបចំផែនការការពារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីរៀបចំផែនការការពារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ

កិច្ចប្រជុំ ស្តីពីការសាងសង់ផ្ទះស្នាក់ របស់សហគមន៍នេសាទ ដើម្បីបំរើដល់ភ្ញៀវទេសចរណ៍

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមប្រជុំពិភាក្សា ជាមួយលោកមេឃុំជ្រោយស្វាយ និងសមាជិកសហគមន៍នេសាទ ឃុំជ្រោយស្វាយស្តីពីការសាងសង់ផ្ទះស្នាក់ុំរបស់សហគមន៍នេសាទ ដើម្បីបំរើដល់ភ្ញៀវទេសចរណ៍ ដែលមកកំសាន្ត នៅតំបន់អេកូទេសចរណ៍នៅ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុក...

ប្រតិភូអគ្គាធិការ នៃក្រសួងពាណិជ្ជកម្ម ចុះធ្វើអធិការកិច្ចលើ ការងារគ្រប់គ្រង រដ្ឋបាលបច្ចេកទេស ការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋ ការផ្តល់សេវាសាធារណៈ

ប្រតិភូអគ្គាធិការ នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោក យក់ ឧសភា អគ្គាធិការរង ចុះធ្វើអធិការកិច្ចលើ ការងារគ្រប់គ្រង រដ្ឋបាលបច្ចេកទេស ការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋ ការផ្តល់សេវាសាធារណៈ និងអនុលោមភាពនៃច្បាប់ នៅមន្ទីរពាណិជ្ជកម្មខេត្ត

កិច្ចប្រជុំពាក់ព័ន្ធបណ្តឹងជាមួយប្រជាពលរដ្ឋ ០៤ គ្រួសារ រវាងក្រុមហ៊ុន​ យូ​ ញៀន​

លោក​ ណឹម​ ​ភិរម្យ​ អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំក្រុមការងារចូលរួម កិច្ចប្រជុំបញ្ហាពាក់ព័ន្ធបណ្តឹងជាមួយប្រជាពលរដ្ឋ​ ០៤ គ្រួសារ រវាងក្រុមហ៊ុន​ យូ​ ញៀន​ នៅរដ្ឋបាលស្រុកគិរីសាគរ​ សរុបអ្នកចូលរួម​ ១១រូប

កិច្ចប្រជុំ ជាមួយមន្រ្តីសាលាស្រុក ដើម្បីពង្រឹងការងាររដ្ឋបាល និងបែងចែកមន្រ្តីពិនិត្យការងារអត្រានុកូលដ្ឋាន

លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំ ជាមួយមន្រ្តីសាលាស្រុក ដើម្បីពង្រឹងការងាររដ្ឋបាល និងបែងចែកមន្រ្តីពិនិត្យការងារអត្រានុកូលដ្ឋាន នៅតាមឃុំនាពេលខាងមុខ

កិច្ចប្រជុំចចារថ្លៃការងារជួសជុលផ្លូវបេតុងអាមេប្រវែង ២,៩០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ

លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំចចារថ្លៃការងារជួសជុលផ្លូវបេតុងអាមេប្រវែង ១,៩៩៩ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ និងផ្លូវបេតុងអា...

កិច្ចប្រជុំស្ដីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក អៀត វណ្ណា ប្រធានមន្ទីរផេនការខេត្ត បាអញ្ជើញជាអធិបតី កិច្ចប្រជុំស្ដីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា

កិច្ចប្រជុំ ស្តីពីការលើកផែនការសកម្មភាព អនុវត្តបន្ត សម្រាប់ស្រុកបូទុមសាគរ

រដ្ឋបាលសាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ ស្តីពីការលើកផែនការសកម្មភាពអនុវត្តបន្ត សម្រាប់ស្រុកបូទុមសាគរ ដឹកនាំ ដោយ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ដោយមានការចូលរួម គណៈអភិបាល នាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន ការិយាល័យ ចំណុះសាលាស្រុក