សារលិខិត


  • , , ,

    តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង សូម អនុញ្ញាតចូលរួមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ ប្រកបដោយមនោសញ្ចេតនារីករាយយ៉ាងក្រៃលែងជូន ចំពោះសម្ដេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងចូលមកដល់នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ

    ហេង គីមឆន
    29/12/2021
  • , , ,

    តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង សូម អនុញ្ញាតចូលរួមសម្ដែងនូវអំណ៍រសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងចូលមកដល់នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ

    ហេង គីមឆន
    29/12/2021
  • , , ,

    ទូលព្រះបង្គំ នាងខ្ញុំតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តកោះកុង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយ យ៉ាងក្រៃលែង ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងចូលមកដល់នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ

    ហេង គីមឆន
    29/12/2021
  • , , ,

    ទូលព្រះបង្គំ នាងខ្ញុំតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តកោះកុង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយស្វាមីភក្តិដ៏ស្មោះស្ម័គ្រថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងចូលមកដល់នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ

    ហេង គីមឆន
    29/12/2021
  • , , ,

    លោកជំទាវ មិថុនា ភូថង អភិបាល​ នៃ​គណៈអភិបាលខេត្ត​កោះកុង និង​ជាប្រធានកាយឫទ្ធិជាតិកម្ពុជា​ ខេត្ត​កោះកុង​ សូមចូលរួម អបអរសាទរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលត្រូវ​បាន​អង្គសន្និបាតបោះឆ្នោតជ្រើសរើសជា អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់អាណ​ត្តិ​ ២០២១-២០២៤

    ហេង គីមឆន
    18/12/2021
  • , , ,

    សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង គោរពជូនពរចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានបានកាកបាទក្រហមកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នំា សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ដើម្បីបន្តបេសកកម្មដ៏ថ្លៃបម្រើប្រទេសជាតិមាតុភូមិ និងប្រជាជន ឱ្យរីកចម្រើនរុងរឿង

    ហេង គីមឆន
    15/12/2021
  • , , ,

    រដ្ឋបាលខេត្តកោះកុង គោរពជូនពរចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានបានកាកបាទក្រហមកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នំា សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ដើម្បីបន្តបេសកកម្មដ៏ថ្លៃបម្រើប្រទេសជាតិមាតុភូមិ និងប្រជាជន ឱ្យរីកចម្រើនរុងរឿង

    ហេង គីមឆន
    15/12/2021
  • , , , ,

    រដ្ឋបាលខេត្តកោះកុង គោរពជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានបានកាកបាទក្រហមកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នំា សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ដើម្បីបន្តបេសកកម្មដ៏ថ្លៃបម្រើប្រទេសជាតិមាតុភូមិ និងប្រជាជន ឱ្យរីកចម្រើនរុងរឿង

    ហេង គីមឆន
    14/12/2021
  • , , ,

    សាររំលែកមរណទុក្ខគោរពជូន លោកស្រី អ៊ិន ម៉ាលី ព្រមទាំងបុត្រា បុត្រី

    ហេង គីមឆន
    10/12/2021
  • , , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្រុមគ្រួសារ សូមគោរពជូនពរ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តមកិតិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងឱកាសដែល ឯកឧត្តមកិតិសេដ្ឋាបណ្ឌិត ត្រូវបានរដ្ឋសភាបោះឆ្នោតតែងតាំង ជាអនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

    ហេង គីមឆន
    09/12/2021
  • , , ,

    សាររំលែកទុក្ខ សូមទូលថ្វាយ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រី តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុងគ្រប់លំដាប់ថ្នាក់ និងក្នុងនាមទូលព្រះបង្គំនាងខ្ញុំផ្ទាល់ និងស្វាមី មានសេចក្តីក្ដុកក្ដួល រន្ធត់ចិត្តឥតឧបមានៃការយាងសោយ ព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

    ហេង គីមឆន
    29/11/2021
  • , , ,

    សាររំលែកទុក្ខ គោរពជូនលោកស្រី សៀក ណារ៉ា ព្រមទាំងក្រុមគ្រួសារសាររំលែកទុក្ខ គោរពជូនលោកស្រី សៀក ណារ៉ា ព្រមទាំងក្រុមគ្រួសារ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុងគ្រប់លំដាប់ថ្នាក់ និងក្នុងនាមនាងខ្ញុំផ្ទាល់ និងស្វាមី មានសេចក្តីក្តុកក្តួល រន្ធត់ចិត្តឥតឧបមាចំពោះមរណភាពរបស់លោក សិន យិន ដែលជាអតីតជានាយរងក្រុមហិរញ្ញវត្ថុ និងជានាយកទីចាត់ការរដ្ឋបាលសាលាខេត្តកោះកុង ដោយបានទទួលមរណភាពនាថ្ងៃអាទិត្យ

    ហេង គីមឆន
    29/11/2021