រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លិខិតបិទការដ្ឋានសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) ដែលមានប្រវែងបណ្តោយរបង លើសពី ២០០ម៉ែត្រ ដល់ ៥០០ម៉ែត្រ

អតិថិជនដែលមានសិទ្ធទទួលសេវា៖
តើអ្នកណាអាចស្នើសុំអាជ្ញាបណ្ណបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?
  • ប្រជាពលរដ្ឋខ្មែរ
NEXT SECTION
Continue
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាលិខិតបិទការដ្ឋានសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
  1. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
NEXT SECTION
Continue
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានលិខិតបិទការដ្ឋានសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់នូវឯកសារដូចខាងក្រោម៖
  1. ពាក្យស្នើសុំ(០១ច្បាប់)
  2. អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ ទាំងរបស់ម្ចាស់សំណង់និងជាងសំណង់ (ថតចំលង)(០១ច្បាប់)
  3. រូបថតបង្ហាញទីតាំង(០១ច្បាប់)
  4. ប្លង់ស្ថាបត្យកម្ម(០១ច្បាប់)
  5. ច្បាប់ចម្លងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(០១ច្បាប់)
  6. កិច្ចសន្យាអ្នកជាប់ព្រំដី(០១ច្បាប់)
NEXT SECTION
Continue
តម្លៃសេវា

លិខិតបិទការដ្ឋានសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) ដែលមានប្រវែងបណ្តោយរបង លើសពី ២០០ម៉ែត្រ ដល់ ៥០០ម៉ែត្រ

តម្លៃសេវាជាក់លាក់ទាំងក្នុងនិងក្រៅក្រុងរយៈពេលអតិបរមា
១០% នៃតម្លៃលិខិតអនុញ្ញាត០៧ថ្ងៃ (ថ្ងៃធ្វើការ)
NEXT SECTION
Continue
ទំនាក់ទំនង

ការិយាល័យច្រកចេញចូលតែមួយ

Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។

ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង