រដ្ឋបាលស្រុកស្រែអំបិល


  • លោក ហុង ប្រុស អភិបាលស្រុកស្តីទី បានចុះសិក្សាពិនិត្យទីតាំងជាក់ស្តែងលើករណីស្នើសុំជួលដី ដើម្បីវិនិយោគ លើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងធម្មជាតិខ្នាតតូចចំនួន ០៣គម្រោង និងមានការអញ្ជើញចូលរួមពីការិយាល័យអង្គភាពជំនាញ មេឃុំ និងមេភូមិដែលពាក់ព័ន្ធ ស្ថិតនៅភូមិ បាទៀត និងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    15/06/2022
  • លោក ហុង ប្រុស អភិបាលស្រុកស្តីទី បានបើកកិច្ចប្រជុំពិភាក្សា ចុះពិនិត្យកំណត់ទីតាំងព្រំដី និងបោះប ង្គោលព្រំដីនៃទីតាំងនីមួយៗស្ថិតនៅភូមិសាស្រ្តឃុំជីខក្រោម ឃុំជីខលើ ដោយមានការចូលរួមអង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ នៅសាលាប្រជុំសាលាស្រុកស្រែអំបិលខេត្តកោះកុង ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/06/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់លោក ហុង ប្រុស អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក បានចុះពិនិត្យទីតាំងចាក់អាចម៍ដីមួយកន្លែង ស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    11/06/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ក្រោមអធិបតីភាព លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានអញ្ជើញចូលរួមពីលោក ហុង ប្រុស អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំង០៣ប្រភេទ និងលោកមេឃុំជីខលើ នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    11/06/2022
  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ,ព្រះចៅអធិការវត្ត សិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុងបាន ចុះសួរសុខទុក្ខអ្នកស្រី រឿន សុគន្ធា អាយុ ៤២ ឆ្នាំ ដែលទើបតែសំរាលបានកូនភ្លោះស្រីពីរនាក់ រស់នៅភូមិត្រពាំង ឃុំស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    09/06/2022
  • លោក ហុង ប្រុស អភិបាលរង តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះផ្អាកសកម្មភាពការបូមខ្សាច់ចាក់បំពេញអាចម៍ដី

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    08/06/2022
  • សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ៖ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាពចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    07/06/2022
  • ព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា,ព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង,ព្រះចៅអធិការវត្តទព័ជាង និងជាព្រះប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងបាននាំយកថវិកាចំនួន ៥២០,០០០រៀល និងទេយ្យទានមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្រ្តៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឧបត្ថម្ភក្នុងកម្មវិធីបុណ្យនោះផងដែរ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/06/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសពឈ្មោះ ភ័ក្រ ចរិយា

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/06/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសពឈ្មោះ ឡុង ហ៊ួយ អាយុ ២៩ឆ្នាំ ដែលបានទទួលមរណភាព

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/06/2022
  • រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    31/05/2022
  • ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ,ព្រះចៅអធិការវត្ត សិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង បាននិមន្ត និងអញ្ជើញចូលរួមបង្សុកូល និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោកយាយ សោម សឿង អាយុ ៧០ ឆ្នាំ ស្លាប់ដោយជរាពាធ មានជីវភាពក្រីក្រលំបាក រស់នៅភូមិស្រែអំបិល

    ,
    រដ្ឋបាលស្រុកស្រែអំបិល
    30/05/2022