រដ្ឋបាលស្រុកស្រែអំបិល


  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធក្នុងឃុំស្រែអំបិល ដោយមានការចូលរួមពីការិយាល័យផែនការ និងគាំទ្រឃុំ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល មេឃុំ មន្ត្រីឃុំទទួលបន្ទុក មេភូមិស្រែអំបិល និងមេភូមិវាលត្បូង ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    07/01/2023
  • លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ប្រចាំឆ្នាំ២០២២ នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    06/01/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឲ្យលោក អ៊ូ សុភី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ដឹកនាំក្រុមការងារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងពែង អាជ្ញាធរឃុំ មន្រ្តីបរិស្ថាន ចុះពិនិត្យទីតាំងដីឈូសឆាយគ្មានច្បាប់អនុញ្ញាត ០១កន្លែង នៅចំណុចព្រែកតាខូ ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    06/01/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជីញចូលរួមកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងជាក់ស្តែងសំណង់ផ្ទះត្រចៀកកាំ ០១កន្លែង ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ដឹកនាំដោយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពី អនុប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត នាយខណ្ឌជលផល តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញខេត្ត ការិយាល័យជំនាញពាក់ព័ន្ធ លោកមេឃុំស្រែអំបិល មេភូមិស្រែអំបិល និងអនុភូមិ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    06/01/2023
  • លោក អាង ទី មេឃុំជីខក្រោម បានចុះឈ្មោះ និងផ្តល់កាតវីងជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ០១នាក់ ឈ្មោះ សុង ទេស អាយុ ៣៦ឆ្នាំ រស់នៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    04/01/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់លោក តេង នាវ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ ចុះពិនិត្យទីតាំងសម្អាតដីត្រៀមចាក់ផ្លូវបេតុងអាមេ នៃគម្រោងមូលនិធិស្រុកសម្រាប់ឆ្នាំ២០២៣ ស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    04/01/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាសម្រេចលើផែនទីប្រើប្រាស់ដីឃុំស្រែអំបិល ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាស្រុក ការិយាល័យជំនាញពាក់ព័ន្ធ មេឃុំស្រែអំបិល មេឃុំបឹងព្រាវ មេឃុំដងពែង និងមេឃុំជ្រោយស្វាយ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    04/01/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក សុខ ប៊ុនសុង អនុប្រធានគណៈប្រតិភូអង្កេតស្រាវជ្រាវ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    04/01/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងមានការចូលរួមពី កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ការិយាល័យអប់រំយុវជន និងកីឡាស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគបាលរដ្ឋបាល លោកមេភូមិ លោកនាយកសាសា លោកគ្រូ អ្នកគ្រូ គណៈកម្មការសាលា មាតាបីតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅនៅសាលាវិទ្យាល័យ ហ៊ុន សែន ជីខលើ ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/01/2023
  • លោក ឈឹម ផាវ មេឃុំបឹងព្រាវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងមានការចូលរួមពីតំណាងការិយាល័យអប់រំយុវជន និងកីឡាស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគបាលរដ្ឋបាល លោកមេភូមិ លោកនាយកសាសា លោកគ្រូ អ្នកគ្រូ គណៈកម្មការសាលា មាតាបីតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាជ្រោយ ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/01/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រព្រឹត្តទៅនៅសាលាអនុវិទ្យាល័យជ្រោយស្វាយ និងមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រែអំបិល លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកមេឃុំជ្រោយស្វាយ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាល ប្រធានអង្គការម្លប់ព្រហ្មវិហារធម៌ នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស នៅអនុវិទ្យាល័យជ្រោយស្វាយ ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/01/2023
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ការិយាល័យអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល អង្គការសង្គមស៊ីវិល នាយក នាយករង នាយិការងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅនៅសាលាវិទ្យាល័យស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/01/2023