រដ្ឋបាលស្រុកស្រែអំបិល


  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក បានចាត់លោក ហុង អាំ និងលោក​ វ៉ែន យ៉ុន សមាជិកក្រុមប្រឹក្សាស្រុក ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    26/10/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បានចាត់លោក អ៊ូ សុភី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក ប្រាជ្ញ សុខប្រាថ្នា អនុប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត ផ្នែកដោនស្ទីម ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសសុវត្ថិភាព លិខិតអនុញ្ញាត និងអាជ្ញាបណ្ណសម្រាប់សកម្មភាពផ្នែកដោនស្ទីម និង ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្តល់លិខិតអនុញ្ញាត សម្រាប់ផ្នែកដោនស្ទីម ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត នៅសណ្ឋាគារអាស៊ានកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    26/10/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បានអញ្ចើញចូលរួមជាគណៈអធិបតីក្នុងកម្មពិធីបុណ្យឆ្លងអគារអប់រំបំណិនជីវិត នៃសាលាបឋមសិក្សាអង្គរភ្នំខ្លុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    26/10/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក និងលោក ជា នាង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលប្រព្រឹត្តទៅនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ (រាជធានីភ្នំពេញ)

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    26/10/2023
  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    26/10/2023
  • លោក ប្រាក់ គា  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចូលរួមសិក្ខាសាលាស្តីពី’’ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា’’ដែលប្រព្រឹត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    25/10/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និង លោក ភូថង សើរីវុឌ្ឍី អភិបាលរង បានអញ្ជើញចុះសួរសុខទុក្ខដល់ម្ចាស់គោ ដែលគោរបស់គាត់ បានងាប់ចំនួន៦ក្បាល ដោយគ្រោះធម្មជាតិ (រន្ទះបាញ់) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    25/10/2023
  • លោក ឈឹម ផាវ មេឃុំបឹងព្រាវ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមសហការពីក្រុមហ៊ុន មិត្តហ្វូន ចុះពិនិត្យបង្គោលខ្សែកាបអុបទិក ០១កន្លែង ដើម្បីដកចេញពីផ្លូវ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    24/10/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បានចាត់លោក តេង នាវ នាយករងរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងស្នើសុំសាងសង់ផ្លូវរបស់ប្រជាពលរដ្ឋនៅចំណុចដើមគរគី ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    24/10/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បានចាត់លោកស្រី ជីប ស្រីទូច អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ ចូលរួមសហការជាមួយក្រុមការងារមន្ទីរផែនការខេត្ត ចុះតាមដានត្រួតពិនិត្យ ការអនុវត្តនីតិវិធីអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងស្រុកស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    24/10/2023
  • លោក ហុង ប្រុស អភិបាលរង តំណាងលោកជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ និងសម្របសម្រួលវិវាទដីធ្លី ០១កន្លែងស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    24/10/2023
  • លោក  ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិលបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    24/10/2023