ហេង គីមឆន


  • ក្រុមការងារការិយាល័យជំនាញ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចុះផ្សព្វផ្សាយ និងណែនាំជំរុញ ដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ពីកម្មវិធីការរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិច នៅតាមគ្រឹះស្ថានសិក្សា នៅស្រុកគិរីសាគរ និងស្រុកស្រែអំបិល។

    , ,
    ហេង គីមឆន
    03/06/2020
  • លោកស្រី អ៊ិន សុភី និងលោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារ ស.ស.យ.ក ស្រុក នាំយកស័ង្កសីចំនួន ៥០ សន្លឹក ដែលសប្បុរសជន និងមន្ត្រីរាជការ បានចូលរួមឧបត្ថម្ភដល់ស្រ្តីមេម៉ាយ ដែលកូន៥នាក់ និងបានចូលរួមជួយធ្វើផ្ទះ នៅចំណុចវាលតាភូ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

    , ,
    ហេង គីមឆន
    03/06/2020
  • តាមការចង្អុញបង្ហាញ និងយកចិត្តទុកដាក់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លើការកែរលំអរ និងថែទាំដើមឈើតាមសួនច្បារ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរៈភូមិន្ទ និងលោកចៅសង្កាត់រងស្មាច់មានជ័យ បានចុះដាំជួស (ប្រភេទឈើតាត្រៅ) ដែលងាប់ នៅតាមសួនច្បារមាត់សមុទ្រមុខសាលាខេត្ត។

    , , ,
    ហេង គីមឆន
    03/06/2020
  • ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ គ្រប់ស្ថាប័នរដ្ឋ ឯកជន និងសប្បុរសជន ទាំងអស់ ដែល បានឧបត្ថម្ភ ថវិកាក្នុងន័យចូលរួមការងារមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

    , ,
    ហេង គីមឆន
    03/06/2020
  • មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបន្តចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងក្រុងខេមរភូមិន្ទ។

    , ,
    ហេង គីមឆន
    03/06/2020
  • កិច្ចប្រជុំបូកសរុបលទ្ធផលការងារ OD-ID Poor-Covid-19 ជំហានដំបូង និងការថ្លែងអំណរគុណ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ តាមប្រព័ន្ធកម្មវិធី Zoom។

    , ,
    ហេង គីមឆន
    03/06/2020
  • លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំប្រជុំសម្របសម្រួលលើកទី២ ជាមួយភាគីគូទំនាស់ ដែលអះអាងថាជាម្ចាស់ដី កំពុងរងការប៉ះពាល់ ពីគម្រោងស្ថាបនាផ្លូវល្បឿនលឿន សម្រាប់តភ្ជាប់រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដោយឆ្លងកាត់ភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    ហេង គីមឆន
    03/06/2020
  • ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត

    , ,
    ហេង គីមឆន
    03/06/2020
  • លោកជំទាវ តៅ តឿន ភរិយា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ឈួង ចាលឹក ប៊ុន លើត បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

    , ,
    ហេង គីមឆន
    03/06/2020
  • លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងសហការី បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

    , ,
    ហេង គីមឆន
    03/06/2020
  • លោកជំទាវ សរ ស៉ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា ឆ្នាំ២០២០។

    , ,
    ហេង គីមឆន
    03/06/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    03/06/2020