រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
ហេង គីមឆន
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា និងសហការី រួមជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកថវិកាសម្រាលការលំបាក ចំនួន ២០ម៉ឺនរៀល ផ្តល់ជូនគ្រួសារប្អូនប្រុស លឹម ប៊ុនធាន អាយុ១៥ឆ្នាំ រស់នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍(បុកក្របីពេលកំពុងបើកម៉ូតូ)បណ្តាលអោយបាក់ភ្លៅខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ហើយត្រូវបានក្រុមគ្រូពេទ្យកំពុងរៀបចំបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
ក្រុមការងារកសាងផែនការខេត្តកោះកុង រួមមានមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគខេត្ត បានសហការ រៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ឆ្នាំ(២០២១-២០២៣) នៅសាលាក្រុងខេមរភូមិន្ទ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញសូត្រមន្ត កាន់បិណ្ឌទី១ នៅវត្តជោត្តញ្ញាណ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារ អនុសាខាស្រុកមណ្ឌលសីមា អាជ្ញាធរឃុំប៉ាក់ខ្លង អ្នកស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម យុវជនសសយក យុវជនក១២ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងភូមិចាំយាម និងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញ បើកសម្ពោធដាក់ នូវឧបករណ៍លំហាត់ប្រាណ ចំនួន ២៦ គ្រឿង នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
ក្រុមការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដឹកនាំដោយលោក សេង សុធី អនុប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ ៣៧,៣៨,៣៩៩ ស្តីពីការបើកឲ្យគ្រឹះស្ថានសិក្សាសាធារណ:ដំណើរឡើងវិញដំណាក់កាល២ ក្នុងបរិបទ COVID-19 ដល់ការិយាល័យ អប់រំ យុវជន និងកីឡាស្រុក លោកនាយកនាយិកា លោកគ្រូ អ្នកគ្រូ ក្ន្ងុងស្រុកស្រែអំបិល សរុបចំនួន ៣០ នាក់ ស្រី ០៩ នាក់។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវកន្ត្រកផ្លែឈើ ថវិកាមួយចំនួនជូនលោកស្រី លុត នុង ដែលត្រូវជាម្ដាយលោក ហាន់ ចក់ មន្ត្រីការិយាល័យពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ជួលមួយកន្លែងក្នុងភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារមន្ទីរ អ.យ.ក. ខេត្ត កោះកុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការបើកឲ្យគ្រឹះស្ថានសិក្សាសាធារណ:ដំណើរឡើងវិញដំណាក់កាល២ ក្នុងបរិបទCOVID-១៩ ដល់ការិ.អ.យ.ក. ស្រុក លោកនាយក នាយិកា សាលាមត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សា ក្នុងស្រុកបូទុមសាគរ និងមកពីសាលាមួយចំនួនក្នុងស្រុកថ្មបាំង សរុបចំនួន៣០នាក់ (ស្រី០៤នាក់)។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
03/09/2020
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងលោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរៈភូមិន្ទ តំណាងលោកអភិបាល បានចូលរួមជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចតែងតាំងអាចារ្យ គណៈកម្មការ វត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ហេង គីមឆន
02/09/2020
Posts pagination
ពីមុន
1
…
1,490
1,491
1,492
…
1,646
បន្ទាប់