ហេង គីមឆន


  • លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកអភិបាលស្រុកមណ្ឌលសីមា មន្រ្តីរាជការ សប្បុរសជន និងមានការចូលរួមពីពុទ្ធបរិស័ទក្នុងខេត្ត បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៣ គឺវត្តជោតញ្ញាណ វត្តនាងកុក និងវត្តចាំយាម។

    , ,
    ហេង គីមឆន
    05/07/2020
  • លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងស្វាមី ព្រមទាំង លោកមេបញ្ជាការតំបន់ប្រតិបត្តិការរងខេត្តកោះកុង និងភរិយា បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

    , ,
    ហេង គីមឆន
    04/07/2020
  • លោក អ៊ូច ពន្លក ប្រធានផ្នែកស៊ើបអង្កេត និងលោក ទេព ស៊ីថា ប្រធានផ្នែកពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល នៃការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង បានចុះដាក់ និងបើកប្រអប់ការិយាល័យប្រជាពលរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ ដើម្បីទទួលបណ្តឹង និងព័ត៌មានផ្សេងៗ របស់ប្រជាពលរដ្ឋ។

    , ,
    ហេង គីមឆន
    04/07/2020
  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីពង្រឹងគុណភាពរៀន និងបង្រៀនពីចំងាយ និងពង្រីកវិសាលភាពនៅមធ្យមសិក្សា។

    , ,
    ហេង គីមឆន
    04/07/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    04/07/2020
  • លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានចុះពិនិត្យ និងកាយសំរាម ដែលស្ទះលូ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

    , ,
    ហេង គីមឆន
    03/07/2020
  • លោក គង់ រឿងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំក្រុមការងារស.ស.យ.ក វិស័យសង្គមកិច្ច និងបានសហការ ជាមួយអជ្ញាធរភូមិ៣ និងភូមិស្ទឹងវែង ដើម្បីចុះសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួន ជូនគ្រួសារមានពិការភាពចំនួន០២គ្រួសារក្នុងក្រុងខេមរភូមិន្ទ។

    , ,
    ហេង គីមឆន
    03/07/2020
  • លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ព្រមទាំងលោកចៅសង្កាត់ស្ទឹងវែង បានចូលបុណ្យសព លោកព្រឹទ្ធាចារ្យ តាំង សូ អតីតអ្នកតស៊ូតាំងពីទស្សវត្សទី ៦០ បានទទួលមរណ:ភាព នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    , ,
    ហេង គីមឆន
    03/07/2020
  • លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ព្រមទាំងលោកចៅសង្កាត់ស្ទឹងវែង បានដង្ហែរទៀនវស្សា ប្រគេនព្រះសង្ឃ វត្តព្រែកស្វាយ។

    , ,
    ហេង គីមឆន
    03/07/2020
  • លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកបូទុមសាគរ និងមន្ទីរបរិស្ថានខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយម្ទាស់ដី ដើម្បីសម្របសម្រួល ក្នុងការអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេសចុះសិក្សាបឋមលើទីវាល សម្រាប់គម្រោងអភិវឌ្ឍន៍ ស្ថិតក្នុងឃុំថ្មស ស្រុកបូទុមសាគរ នាពេលខាងមុខ។

    , ,
    ហេង គីមឆន
    03/07/2020
  • លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំស្តីពីការជ្រើសរើសនាយក នាយិកា នាយករង នាយិការង ដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី២ និងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៣ វគ្គទី២

    , ,
    ហេង គីមឆន
    03/07/2020
  • គ្រប់មូលដ្ឋាន គ្មានសំរាម ចាប់ផ្តើមពីយើងទាំងអស់គ្នា !

    , , ,
    ហេង គីមឆន
    03/07/2020