ហេង គីមឆន


  • , ,

    លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បី ត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ ប្រចាំខែ ឧសភា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត

    ហេង គីមឆន
    28/05/2020
  • , , ,

    សម្រស់ដ៏ស្រស់ត្រកាល កោះអណ្ដែត ដែលស្ថិតក្នុងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

    ហេង គីមឆន
    28/05/2020
  • , ,

    ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    ហេង គីមឆន
    28/05/2020
  • , ,

    មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    ហេង គីមឆន
    28/05/2020
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធាន (គ.ខ.ប.ជ) បានអញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.ប.ជ) នៅទីស្តីការក្រសួងមហាផ្ទៃ។

    ហេង គីមឆន
    27/05/2020
  • , ,

    សកម្មភាពចុះធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងកំឡុងការរង់ផលប៉ះពាល់ជំងឺកូវីត-១៩ តាមបណ្តាឃុំ សង្កាត់ ភូមិ ក្នុងខេត្តកោះកុង។

    ហេង គីមឆន
    27/05/2020
  • , ,

    លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានដោយផ្ទាល់។

    ហេង គីមឆន
    27/05/2020
  • , ,

    ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ និងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ រួមនិងសហការីបានសហការជាមួយតំណាងក្រុមហ៊ុន CAMAGRA បានចុះកំណត់អត្តសញ្ញាណបឋមទីតាំងដីទំនាស់ រវាងលោក អ៊ុយ វណ្ណៈ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច CAMAGRA នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

    ហេង គីមឆន
    28/05/2020
  • , ,

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងសហការី បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានដោយផ្ទាល់។

    ហេង គីមឆន
    27/05/2020
  • , ,

    លោក សុខ សំអាត អនុប្រធានកម្មវិធី Aspire លោក ឡេង ច័ន្ទសុភា មន្ត្រីផ្នែកផែនការតាមដាន និងវាយតម្លៃរបស់កម្មវិធី Aspire លោក ឈួន ពន្លឺ មន្ត្រីផ្នែកបេឡារបស់កម្មវិធី Aspire និងលោក ណៃ សុផុន ទីប្រឹក្សាគ្រប់គ្រង អនុកម្មវិធី Aspire បានចុះសម្ភាសន៍ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ តាមឃុំគោលដៅ ដែលស្ថិតក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកថ្មបាំង និងស្រុកគីរីសាគរ។

    ហេង គីមឆន
    27/05/2020
  • , ,

    ក្រុមការងារមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានចុះជួយសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពីរបៀបរៀនពីចម្ងាយ នៅសាលាបឋមភូមិអភិវឌ្ឍ សាលាបឋមព្រែកខ្យង បឋមសិក្សាកោះស្តេច និងវិទ្យាល័យ ហ៊ុន សែន កោះស្តេច ស្រុកគិរីសាគរ និងសាលាបឋមសិក្សាតានូន ស្តីពីការរៀនពីចំងាយ នៅស្រុកបូទុមសាគរ។

    ហេង គីមឆន
    27/05/2020
  • , ,

    សាលាគណ នៃគណៈមហានិកាយខេត្តកោះកុងខេត្តកោះកុង បានសហការ និងមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បើកកិច្ចប្រជុំមួយដែលពិភាក្សាទៅលើការស្នើសុំរៀបចំតែងតាំងព្រះមន្ត្រីសង្ឃ និងពិភាក្សាលើកិច្ចការងារពុទ្ធិកសិក្សា ដែលមានការនិមន្តចូលរួមពីព្រះអនុគណ តាមបណ្តាស្រុក និងព្រះមន្ត្រីសង្ឃខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងសហការី ក្នុងនោះព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះមេគណ នៃគណៈមហានិកាយខេត្តកោះកុង បានសំណូមពរ ដល់ព្រះអនុគណតាមបណ្តាស្រុកព្រះមេត្តាយកចិត្តទុកដាក់វិស័យពុទ្ធិកសិក្សា លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក៏បានបញ្ជាក់បន្ថែមពីការសិក្សាសម័យកូវីដ-១៩ ដែលមន្ទីរបានចេញសេចក្តីណែនាំកន្លងមកនូវវិធីបង្រៀន និងជៀសវាងការឆ្លងពីជំងឺដ៏កាចសាហាវនេះផងដែរ។

    ហេង គីមឆន
    27/05/2020