ហេង គីមឆន


  • , ,

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញបើកប្រអប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅមណ្ឌលអនុវិទ្យាល័យសម្តេច ជា ស៊ីម ស្មាច់មានជ័យ។ លោកអភិបាលរងខេត្ត សូមឱ្យក្មួយៗទាំងអស់គោរពវិន័យ និងបទបញ្ជានានា ក្នុងសម័យប្រឡង ព្រមទាំងជូនពរក្មួយៗទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ និងបានបន្តការសិក្សាបន្តនៅតាមមហាវិទ្យាល័យនានា។

    ហេង គីមឆន
    28/08/2025
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅមណ្ឌលវិទ្យាល័យចំណេះទូទៅបច្ចេកទេស តេជោសែន កោះកុង។ លោកជំទាវអភិបាលខេត្ត សូមឱ្យក្មួយៗទាំងអស់គោរពវិន័យ និងបទបញ្ជានានា ក្នុងសម័យប្រឡង ព្រមទាំងជូនពរក្មួយៗទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ និងបានបន្តការសិក្សាបន្តនៅតាមមហាវិទ្យាល័យនានា។

    ហេង គីមឆន
    28/08/2025
  • , ,

    លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡង សាលាបឋមសិក្សាទីរួមខេត្ត ស្ថិតក្នុងក្រុងខេមរភូមិន្ទ។ លោកស្រីអភិបាលរងខេត្ត បានណែនាំដល់ក្មួយៗទាំងអស់គោរពវិន័យ និងបទបញ្ជានានា ក្នុងសម័យប្រឡង ព្រមទាំងជូនពរក្មួយៗទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ និងបានបន្តការសិក្សាបន្តនៅតាមមហាវិទ្យាល័យនានា។

    ហេង គីមឆន
    28/08/2025
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើវីដេអូ និងមាតិកាផ្សព្វផ្សាយបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា និងផែនការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

    ហេង គីមឆន
    27/08/2025
  • , ,

    លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងកោះកុង

    ហេង គីមឆន
    27/08/2025
  • , ,

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្តចូលរួមដំណើរទស្សនកិច្ចសិក្សា ស្តីពីយន្តការគ្រប់គ្រងស្ថានីយចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម សំណល់រឹង នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ADB

    ហេង គីមឆន
    27/08/2025
  • , ,

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលទទួលបានពីប្រអប់សំបុត្រលេខ ០៣៦ មានទីតាំងនៅខាងមុខសាលាខេត្តកោះកុង ចំនួន ១សន្លឹក

    ហេង គីមឆន
    26/08/2025
  • , ,

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិនិត្យ និងដោះស្រាយករណីទំនាស់ដីធ្លី រវាងក្រុមហ៊ុន Royal Group Co.,Ltd ជាមួយប្រជាពលរដ្ឋនៃដីស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទូមសាគរ ខេត្តកោះកុង

    ហេង គីមឆន
    26/08/2025
  • , ,

    លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ប្អូនស្រី យ៉ុង ទូច ដែលសម្រាលកូនមិនគ្រប់ខែ និងមានជីវភាពខ្វះខាត បានត្រឡប់មកពីសម្រាកពិនិត្យ និងព្យាបាលជំងឺនៅរាជធានីភ្នំពេញ ដែលមានលំនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

    ហេង គីមឆន
    26/08/2025
  • , ,

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ និងលោក​ប្រធាន​ការិយាល័យ​រដ្ឋបាល​ បុគ្គលិក​និង​ហិរញ្ញវត្ថុ​ ​បានចូលរួមកម្មវិធីសិក្ខាសាលា ស្តីពី​ «ការពិគ្រោះយោលបល់លេីសេចក្តីព្រាងនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨​ និងផ្សព្វផ្សាយប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ»​

    ហេង គីមឆន
    26/08/2025
  • , ,

    លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង និងជាសមាជិកគណៈកម្មាធិការលទ្ឋកម្ម និងមន្ត្រីអង្គភាពលទ្ឋកម្ម បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងផ្សព្វផ្សាយប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ

    ហេង គីមឆន
    26/08/2025
  • , ,

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានចុះសួរសុខទុក្ខ លោក ឌេី សុប និងភរិយា ឡឹប អាមុីណាស់ មានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងបាននាំយកថវិកាចំនួន ៤៧០ ០០០រៀល ដេីម្បីព្យាបាលជំងឺផងដែរ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថវិកាដែលទទួលបាន ពីសប្បុរសជន តាមរយៈសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង

    ហេង គីមឆន
    26/08/2025