ហេង គីមឆន


  • , ,

    លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ ដើម្បីត្រួតពិនិត្យការងារប្រចាំសប្ដាហ្ដាហ៍​ និងពិភាក្សាការងារមួយចំនួន ដោយមានការចូលរួមពីលោក​ លោកស្រី​-ស្នងការរង ទទួលផែនទាំងអស់​។ ក្រោយ​ចប់​កិច្ច​ប្រជុំ​ លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ បាន​ត្រួត​ពិនិត្យ​ ទីកន្លែង​ស្នាក់​នៅ​ របស់​កង​អន្តរាគមន៍​ពិសេស​។

    ហេង គីមឆន
    03/09/2020
  • , ,

    នាយសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា សហការជាមួយមន្រ្តី រដ្ឋបាលជលផល ចុះប្រមូលទិន្នន័យផលនេសាទនៅតាមផែឡើងត្រី នៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    ហេង គីមឆន
    03/09/2020
  • , ,

    លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ បានចាត់ឱ្យ​ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា​​ និងសហការី​ រួមជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ​ និងនាំយកថវិកាសម្រាលការលំបាក ចំនួន​ ២០ម៉ឺនរៀល​ ផ្តល់ជូនគ្រួសារប្អូនប្រុស​ លឹម ប៊ុនធាន អាយុ១៥ឆ្នាំ​ ​ រស់នៅភូមិស្មាច់មានជ័យ​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍​(បុកក្របីពេលកំពុងបើកម៉ូតូ)បណ្តាលអោយបាក់ភ្លៅខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ហើយត្រូវបានក្រុមគ្រូពេទ្យកំពុងរៀបចំបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត។

    ហេង គីមឆន
    03/09/2020
  • , ,

    ក្រុមការងារកសាងផែនការខេត្តកោះកុង រួមមានមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគខេត្ត បានសហការ រៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ឆ្នាំ(២០២១-២០២៣) នៅសាលាក្រុងខេមរភូមិន្ទ។

    ហេង គីមឆន
    03/09/2020
  • , ,

    លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ

    ហេង គីមឆន
    03/09/2020
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញសូត្រមន្ត កាន់បិណ្ឌ​ទី១​ នៅវត្តជោត្តញ្ញាណ​ ស្ថិត​ក្នុង​សង្កាត់​ស្មាច់​មានជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​។

    ហេង គីមឆន
    03/09/2020
  • , ,

    មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    ហេង គីមឆន
    03/09/2020
  • , ,

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋ​នៅតាមសហគមន៍ជនបទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារ អនុសាខាស្រុកមណ្ឌលសីមា អាជ្ញាធរឃុំប៉ាក់ខ្លង អ្នកស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម យុវជនសសយក យុវជនក១២ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងភូមិចាំយាម និងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

    ហេង គីមឆន
    03/09/2020
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញ បើកសម្ពោធដាក់ នូវឧបករណ៍លំហាត់ប្រាណ ចំនួន ២៦ គ្រឿង នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ។

    ហេង គីមឆន
    03/09/2020
  • , ,

    ក្រុមការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដឹកនាំដោយលោក សេង សុធី អនុប្រធានមន្ទីរ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលេខ ៣៧,៣៨,៣៩៩ ស្តីពីការបើកឲ្យគ្រឹះស្ថានសិក្សាសាធារណ:ដំណើរឡើងវិញដំណាក់កាល២ ក្នុងបរិបទ COVID-19 ដល់ការិយាល័យ អប់រំ យុវជន និងកីឡាស្រុក លោកនាយកនាយិកា លោកគ្រូ អ្នកគ្រូ ក្ន្ងុងស្រុកស្រែអំបិល សរុបចំនួន ៣០ នាក់ ស្រី ០៩ នាក់។

    ហេង គីមឆន
    03/09/2020
  • , ,

    លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវកន្ត្រកផ្លែឈើ ថវិកាមួយចំនួនជូនលោកស្រី លុត នុង ដែលត្រូវជាម្ដាយលោក ហាន់ ចក់ មន្ត្រីការិយាល័យពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ជួលមួយកន្លែងក្នុងភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ។

    ហេង គីមឆន
    03/09/2020
  • , ,

    ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    ហេង គីមឆន
    03/09/2020