លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសិក្សា ពិគ្រោះយោបល់ ក្នុងការរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្ឌ។ ក្នុងឱកាសនេះ លោកអភិបាលរងខ...
ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។ប្រភព : មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។ប្រភព : មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយនគរបាលប៉ុស្តិ៍ដងពែង ០១រូប និងសហគមន៍នេសាទព្រះអង្គកែវ ០៣ រូប ចេញល្បាត តាមប្រព័ន្ធព្រែកស្រែអំបិល ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយបានដកហូត និងបំផ្លាញចោល លូស្បៃមុងចំនួន ០៥មាត់ ប្រវែង ៧៥ ម៉ែត្រ និង ល...
នាយខណ្ឌ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចែកកូនឈើ គ្រញូង បេង កកោះ គគីរ ឈើទាល ផ្ដៀក សរុបចំនួន ១៦៥ ដើម ដល់លោក សុខ ភិរម្យ អភិបាលរង នៃគណ:អភិបាលស្រុកកោះកុង សម្រាប់ដាំបង្កើនគម្របព្រៃឈើក្នុងបរិវេណសាលាស្រុក និងបរិវេណ។
មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបន្តចែកសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ធនៈ និងចុះពិនិត្យ នៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងក្រុងខេមរភូមិន្ទ។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីកិច្ចការសំខាន់ៗមួយចំនួន ដល់បុគ្គលិកក្រោមឱវាទមន្ទីរ។
លោក ស្រេង ហុង អភិបាលខេត្តស្តីទី បានអញ្ជើញទស្សនាការផ្សាយផ្ទាល់បាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន រវាងខេត្តកោះកុង និងខេត្តព្រៃវែង នៅទីលានបាល់ទាត់វិទ្យាល័យកោះកុង។
លោក អុី ម៉េងលាង ប្រធានមន្ទីរ រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានបន្តចុះពិនិត្យការដាំដំណាំត្រសក់ចំការបង្ហាញរបស់គម្រោងស្ទៀរ (STEER) របស់កសិករឈ្មោះ សេង សៀន នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ទន្ទឹមនោះលោកប្រធានមន្ទីរក៏បានចូលរួមក្នុងពិធីបិទទិវា...
លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានសហការជាមួយអង្គការ អង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE បានចុះធ្វ...