មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង


  • , ,

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    27/12/2025
  • , ,

    មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ជូនចំពោះលោកស្រី ផាន ណារី អាជីវករផ្សារដងទង់ ក្រុងខេមរភូមិន្ទ និងស្វាមី ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភអង្រឹងចំនួន ១៣ ដល់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត សម្រាប់ប្រេីប្រាស់ការងារសុខាភិបាលក្នុងខេត្តកោះកុង។ សូមគោរពជូនពរលោកស្រី និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សំណាងល្អ ការងារជោគជ័យ និងធ្វើដំណើរទៅណាមកណា សូមមានតែសុខសុវត្ថិភាពគ្រប់ពេលវេលា

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    26/12/2025
  • , ,

    មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលបានឧបត្ថម្ភបន្លែធម្មជាតិ ដល់ក្រុមការងារគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។ សូមគោរពជូនពរលោកនាយក និងក្រុមគ្រួសារ ព្រមទាំងសហការី ជួបតែសេចក្តីសុខ សុភមង្គល និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    26/12/2025
  • , ,

    មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ លោកជំទាវ លឹម សាមាន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ និងសហការី ដែលបាននាំយកអំណោយ គ្រឿងឧបភោគនិងគ្រឿងបរិភោគ ប្រគល់ជូនដល់ក្រុមការងារគ្រូពេទ្យប្រចាំការទីសុវត្ថិភាពស្រុកកោះកុង។ សូមគោរពជូនពរលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការី ជួបតែសេចក្តីសុខ សុភមង្គល និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    26/12/2025
  • , ,

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង និងសមាជិកគណៈគិលានុបដ្ឋាកខេត្តកោះកុងមាន លោកស្រី សែន សួអុី លោក អម សង់ លោក ម៉ៅ គីណាល់ និងលោក សារ៉ន រត្តនា ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    18/12/2025
  • , ,

    សកម្មភាពរបស់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអំពីការជួយសង្គ្រោះ អប់រំផ្លូវចិត្តដល់បងប្អូនភៀសសឹកនៅទីកន្លែងសុវត្ថិភាព

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    17/12/2025
  • , ,

    លោក ឌិន សុខា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឡេង គឹមសួ ប្រធានផ្នែកចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី”ការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាក្នុងខេត្តកោះកុង”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    17/12/2025
  • , ,

    ក្រុមលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង ដឹកនាំដោយលោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ជូនដល់រដ្ឋបាលស្រុកកោះកុង និងរដ្ឋបាលឃុំនៃស្រុកកោះកុង

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    17/12/2025
  • , ,

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំការងារសុខាភិបាល ជាមួយក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ដែលជាមន្ទីរពេទ្យសម័្ពន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    14/12/2025
  • , ,

    លោក ឌិន សុខា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឡេង គឹមសួ ប្រធានផ្នែកចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី”ការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាក្នុងខេត្តកោះកុង”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    14/12/2025
  • , ,

    ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានសភាពតានតឹងក្រុមការងារចត្តាឡីស័កមិនបានទៅប្រចាំការនៅព្រំដែនទេមានប្រជាជនកំពុងនៅទីសុវត្ថិភាពក្នុងខេត្តកោះកុងសរុប ៥៩៦៣នាក់(ស្រី២៥០៥)ពិនិត្យសុខភាពជូនប្រជាជនសរុប ៨៦៩នាក់ (ស្រី ៥៥៦)ការរងរបួសដោយការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១០ នាក់(ស្រី០៣)របួសស្រាលសរុប ៩ នាក់(ស្រី៣) និងមានស្លាប់១ នាក់ ភេទប្រុស ដោយគ្រោះថ្នាក់ចរាចរណ៍។

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    14/12/2025
  • , ,

    ក្រុមលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង ដឹកនាំអោយលោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ជូនដល់រដ្ឋបាលស្រុកថ្មបាំង និងរដ្ឋបាលឃុំនៃស្រុកថ្មបាំង ដែលសមាសភាពអ្នកចូលរួម ចំនួន៣០រូប

    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    10/12/2025