រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
រដ្ឋបាលខេត្តកោះកុង
សូមគោរពអញ្ជើញ សម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យរំលឹកគុណ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង ដែលបានចែកឋានទៅកាន់លោកខាងមុខ កម្មវិធីបុណ្យចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២០ នៅវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងពិធីបុណ្យមានល្បែងលេងកំសាន្តមានដូចជា រាំវង់ គប់ប៉េតប៉ោង និងបវរកញ្ញាធ្លាក់ទឹក ដើម្បីប្រកួតយករង្វាន់លើកទឹកចិត្តមានដូចជា មួកសុវត្ថិភាព និងការហូបអាហារដោយឥតគិតថ្លៃ។ ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញចូល ឲ្យបានច្រើនកុះករ។ សូមអរគុណ!
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
,
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តកោះកុង
17/01/2020
ពិធីអុចធូបរំលឹកគុណឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅវត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេខេត្តកោះកុង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
កម្លាំងប៉ុស្តិ៍បានចុះផ្សព្វផ្សាយ សៀវភៅផ្ទាំងធំស្តីពីផលប៉ះពាល់ នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ នៅឃុំជីខលើ ឃុំដងពែង ឃុំបឹងព្រាវ ស្រុកស្រែអំបិល។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ លោក ឈុន ចាន់ណា អនុប្រធាន និងលោក នាង ពិសិដ្ឋ មន្រ្តីការិយាល័យកសិកម្មស្រុកបូទុមសាគរ បានចូលរួមសហការជាមួយគម្រោង STEER និងអង្គការ IDE ចូលរួមជ្រើសរើសកសិករដាំ ត្រសក់ ចេក និងស្វាយចន្ទី ភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
លោក ម៉ៅ ធីតា ជាអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្មស្រុកស្រែអំបិល និងលោក ង៉ែត ហុង មន្រ្តីការិយាល័យកសិកម្មស្រុកស្រែអំបិល បានចូលរួមសហការជាមួយគម្រោង STEER និងអង្គការ iDE ចូលរួមជ្រើសរើសកសិករដាំ ត្រសក់ ចេក និងស្វាយចន្ទី នៅភូមិជ្រោយស្វាយខាងលិច និងភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការ ជាមួយអង្គការសមាគមន៏អភិរក្សសត្វព្រៃ WCS ចំនួន ០១ រូប និងគណៈកម្មារសហគមន៏នេសាទភូមិព្រះអង្គកែវ ០១ នាក់ ចេញល្បាត ដើម្បីស្វែងរកអណ្តើកហ្លួង បានជួបប្រទះសំបុកអណ្តើកហ្លួង ចំនួន២ សំបុក មានពងចំនួន ៣៥ ពង នៅតាមដងព្រែកស្រែអំបិល ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
លោក ឈឺន ភស្តារ នាយករដ្ឋបាលស្តីទី និងលោក ស៊ន ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម និងមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បាន ចូលរួមជ្រើសរើសកសិករគោលដៅគំរោងស្ទៀលនៅឃុំ ឫស្សីជ្រុំ
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
លោក ចាន់ រដ្ឋា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងខេមរភូមិន្ទ និងមន្ត្រីជំនាញក្រោមឱវាទ បានដឹកនាំបើកវគ្គបំប៉នស្តីពី ការប្រើប្រាស់ថវិកាសាលារៀន តាមប្រព័ន្ធព័ត៌មានវិទ្យា (ICT) ជូនដល់នាយក នាយិការ នៃគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាទាំង៩ ក្នុងក្រុងខេមរភូមិន្ទ នៅការិយាល័យអប់រំ យុវជន និងកីឡា ក្រុងខេមរភូមិន្ទ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញ ក្នុងពិធីសំណេះសំណាល ជាមួយនិវត្តន៍ជន អតីតយុទ្ធជន និង ចាស់ព្រឹទ្ធាចារ្យ នៅក្នុងខេត្តកោះកុង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០២០)
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
ត្រៀមរៀបចំពិធីបុណ្យរំលឹកគុណឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង ប្រារព្ធនៅវត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
17/01/2020
Posts pagination
ពីមុន
1
…
79
80
81
…
249
បន្ទាប់