មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំសិក្ខាសាលា ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស HRMIS ដល់មន្ត្រីជំនាញមន្ទីរ អ.យ.ក ខេត្ត និងមន្ត្រីជំនាញរបស់ការិយាល័យអ.យ.ក ក្រុង ស្រុកទាំងប្រាំពីរ នៅសាលាបឋមសិក្សាតានី ក្នុងស្រុកគីរីសាគរ ក្រោមអធិបតីភាព លោក នង សំអុល ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល(ឧបត្ថម្ភថវិកាដោយ អង្គការ Unicef)។