ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្រោមការចាត់តាំងពីលោក ចេង មុនីរិទ្ធ អភិបាលស្រុក លោក ទួន ឪទី អភិបាលរងទទួលបន្ទុកការងារដីធ្លី បានដឹកនាំក្រុមការងារចុះ ពិនិត្យ សម្របសម្រួលដោះស្រាយករណីបណ្តឹងរបស់ឈ្មោះ រស់ ថុន តំណាងប្រជាពលរដ្ឋ២០គ្រួសារ ប្តឹងទាមទារដីសម្រាប់សង់លំនៅដ្ឋានក្រោមការសម្រួល ប្រជាពលរដ្ឋ២០ គ្រួសារ បានយល់ព្រម និងឯកភាពតាមការសម្របសម្រួលរបស់អាជ្ញាធរ។