រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក នឹងលោក ចេង មុនីរិទ្ធ អភិបាលស្រុកបានដឹកនាំក្រុមការងារ បានចុះទៅសួរសុខទុក្ខ នឹងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃក្រុមគ្រួសារសពក្មេងដែលបានលង់ទឹកស្លាប់ នៅភូមិកោះស្តេច

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក នឹងលោក ចេង មុនីរិទ្ធ អភិបាលស្រុកបានដឹកនាំក្រុមការងារ បានចុះទៅសួរសុខទុក្ខ នឹងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃក្រុមគ្រួសារសពក្មេងដែលបានលង់ទឹកស្លាប់ត្រូវជាចៅបង្កើតលោកពេជ្រ ឆន អតីតសមាជិកក្រុមប្រឹក្សាឃុំកោះស្ដេច នឹងបាននាំយកថវិកា មានលោកអភិបាលស្រុក ១០០ដុល្លារ ក្រុមប្រឹក្សាស្រុក១០០.០០០រៀល ក្រុមប្រឹក្សាឃុំកោះស្ដេច ១០០.០០០រៀល កាកបាទក្រហមស្រុក២០០.០០០រៀល ស.ស.យ.ក ស្រុក១៧០.០០០រៀល សរុប១០០ដុល្លារ នឹង៥៧០.០០០រៀល
បន្ទាប់មកលោកអភិបាលស្រុកបានណែនាំអោយបងប្អូនដែលមានកូនតូចៗដែលមានផ្ទះជាប់មាត់សមុទ្រ សូមមានការប្រុងប្រយត្ន័ខ្ពស់ចំពោះក្មេងតូចៗ នៅភូមិកោះស្ដេច ឃុំកោះស្ដេច។

អត្ថបទទាក់ទង