រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានចុះសួរសុខប្រជាពលរដ្ឋក្រីក្រចំនួន០២នាក់

ថ្ងៃសៅរ៍១រោច ខែអស្សុជ ឆ្នាំជូតទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២០ រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំ ក្រុមការងារ របស់ឃុំ សមាសសភាពចូលរួមមាន លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ រងប៉ុស្ដិរដ្ធបាលឃុំ នឹងប្រធានប្រជាការពារឃុំ ចុះសួរសុខទុក្ខប្រជាជនក្រីក្រចំនួន២គ្រួសារ
១.ឈ្មោះ ផាត សាំមេចភេទស្រី អាយុ២០ឆ្នាំ ដែលទើបសំរាលកូនរួចហើយក្រីក្រ
២.ឈ្មោះ ព្រំ ផាតភេទប្រុស អាយុ៥០ឆ្នាំ ជាប្រជាការពារឃុំ ក្រីក្រនឹងមានជំងឺប្រចាំកាយរស់នៅភូមិតានី ក្នុងនោះបានឧប្បត្ថម្ភ ក្នុង១គ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាមនឹងថវិការ១០០០០០រៀល ជាថវិការ សប្បុរសជន នឹងថវិការរដ្ធបាលឃុំ ប្រភព រដ្ឋបាលឃុំភ្ញីមាស

អត្ថបទទាក់ទង