រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី៩ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុក ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាស្រុក សរុបសមាសភាពចូលរួមមានចំនួន ២១ រូប ស្រី ០៦ រូប។ ចំពោះរបៀបរួមមាន:
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង សេចក្តីសម្រេចស្តីពី កែសម្រួល បែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វេីការងារជូនគណ:អភិបាលស្រុក
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង សេចក្តីសម្រេចស្តីពីតួនាទី កែសម្រួល គណ:កម្មាធិការលទ្ធកម្ម
៣.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួល ប្រធាន អនុប្រធាន សមាជិកអចិន្ត្រែយ៍ និងសមាជិកគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
៤.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួល ប្រធាន អនុប្រធាន សមាជិកអចិន្ត្រែយ៍ និងសមាជិកគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស
៥.សេចក្តីផ្សេងៗ