ថ្ថ្ងៃអង្គារ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង ៨ព្រឹក លោកស្រីឃិត យ៉ាតនាយិកាបឋមសិក្សាហ៊ុនសែនកោះស្តេច បានបេីកកិច្ចប្រជុំពិភាក្សា ស្តីអំពី ការបេីកដំណេីរការឡេីងវិញគ្រឹះស្ថានបឋម និងមត្តេយ្យសិក្សាក្នុងដំណាក់កាលទី២ និងបង្កើតគណៈកម្មការដើម្បីរៀបចំសណ្តាប់ធ្នាប់សាលារៀន វិធាននានាការពារដល់លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សដេីម្បីការពារពីជម្ងឺឆ្លងកូវីដ១៩ ដោយការចូលរួមពី លោក សុខ ចេង ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោកមេប៉ុស្តិ៍កោះស្តេច លោកមេភូមិកោះស្តេច លោកដួង សាវិន តំណាងមណ្ឌលសុខភាពស្រុកនិង លោកគ្រូ អ្នកគ្រូទាំងអស់
ជាលទ្ធផល៖លោកមេឃុំ ឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅចំនួន២គ្រឿង
-មណ្ឌលសុខភាពនឹងជួយផ្តល់ជាអាល់កុលសម្រាប់កុមារប្រើប្រាស់នៅក្នុងសាលារៀនផងដែរ ប្រភព យ៉ាង រិទ្ធីរ៉ា