រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃព្រហស្បតិ៍ ៣ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃព្រហស្បតិ៍ ៣ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ៖
១. បន្តការងារថែទាំប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ចាប់ពីគ.ម ៨+០០០ ដល់ គ.ម ១៨+៨៥០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពកាត់ស្មៅ និងសម្អាតរុក្ខជាតិសងខាងផ្លូវ ចន្លោះគ.ម ៤៧+០០០ ដល់ គ.ម ៥៣+០០០
៣. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលហើមប៉ោងស្រុត ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ១២៨+៨០០
៤. បន្តការងារថែទាំប្រចាំផ្លូវខេត្ត១៤៨៥ អា សកម្មភាពកៀសម្រួលតួថ្នល់ក្រាលក្រួសក្រហម ចាប់ពីឃុំថ្មស ទៅឃុំតានូន ពីគ.ម ៣៦+០០០ - គ.ម ៣៦+៥០០០។

អត្ថបទទាក់ទង