ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ រួមមានក្រុមការងារបច្ចេកទេសនៃក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះមពិនិត្យផ្លូវជាតិលេខ ៤៨ និងស្ពានកោះកុង ។
ក្រោយពីបញ្ចប់ការចុះត្រួតពិនិត្យផ្លូវជាតិលេខ ៤៨ ហើយ ឯកឧត្តម បានបន្តចុះត្រួតពិនិត្យស្ថានភាពស្ពានកោះកុង។ ឯកឧត្តមបានណែនាំទៅលើចំនុចមួយចំនួនដូចខាងក្រោម ៖
១.ត្រួតពិនិត្យលម្អិតទៅលើទីតាំង ដែលបានជួសជុលហើយ និងទីតាំងដែលមិនទាន់បានជួសជុល ដើម្បីជៀសវាងការខូចខាតធ្ងន់ធ្ងរ។
២.សសេរលេខនៅលើសសរនីមួយៗ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងជួសជុល។
៣.បន្ថែមការងារថែទាំស្ពាន ដើម្បីធានាបានគុណភាព និងអាយុកាលរបស់ស្ពាន។