លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ណាសារ(ក.ប.ប) ក្នុងការចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងលើការគ្រប់គ្រងបណ្ណសារ នៅរដ្ឋបាលខេត្តកោះកុង។
លោកអភិបាលរងខេត្ត សូមមន្ត្រីពាក់ព័ន្ធចូលរួមសហការឲ្យបានល្អ ក្នុងដំណើរការពិនិត្យ និងវាយតម្លៃជាក់ស្ដែងលើការគ្រប់គ្រងបណ្ណសារ នៅរដ្ឋបាលខេត្តកោះកុង ជាមួយលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ណាសារ(ក.ប.ប) ទន្ទឹមនេះផងដែរ សូមបំពេញកម្រងសំនួរចម្លើយ ស្តីពីការតម្កល់បណ្ណសារ។