រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាស្រុក

ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២០​ រដ្ឋបាលស្រុកគិរីសាគរបានបេីកវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សា​ និង​លោក​ ឃឹម​ ច័ន្ទឌី​ អភិបាល​ នៃគណ:អភិបាលស្រុក​ ដោយការចូលរួមជាគណ:អធិបតី​ពី​ ឯកឧត្តម​ លី​ សារ៉េត​ ឯកឧត្តម​ ដួង​ សាវឿន​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ ឡាយ​ ព្រហស្ថ​ ឯកឧត្តម​ ប្រាក់​ ប៊ុនថង​ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគិរីសាគរ​ លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត​ តំណាងមន្ទីរបរិស្ថានខេត្ត​ លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រី​ អភិបាលរង​ លោកនាយករងរដ្ឋបាលស្រុក​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានការិយាល័យ​ ចំណុះសាលាស្រុក​ លោកមេបញ្ជាការ​ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី​ លោកមេឃុំទាំងបី​ ក្រុមប្រឹក្សាឃុំ​ នាយប៉ុស្តិ៍​ និង ប្រជាពលរដ្ឋសរុប ១១៩​ ​រូប ស្រី​ ២២​ រូប។ វេទិកានេះធ្វេីឡេីងក្រោមប្រធានបទពីរ÷

១.ផ្សព្វផ្សាយ​ ការទប់ស្កាត់​ និងបង្ការ​ ការរីករាលដាលនៃជំងឺកូវីដ-១៩

២.ផ្សព្វផ្សាយ​ ការលេីកកម្ពស់សេវាកម្មទេសចរណ៍​ និងពិគ្រោះយោបល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន

អត្ថបទទាក់ទង