មន្ទីរផែនការខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាព ដឹកនាំកិច្ចប្រជុំដោយ លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃការិយាល័យទាំង៨ របស់មន្ទីរផែនការខេត្តកោះកុង សរុប ២៦រូប ស្រី ១១រូប នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៣ រួមមាន៖(១)របាយការណ៍សកម្មភាពលទ្ធផលប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅបន្ត (២)តួនាទី ភារកិច្ច និងបទបញ្ជាផ្ទៃក្នុងអង្គភាព និង(៣)បញ្ហាប្រឈម សំណូមពរ និងផ្សេងៗ ។
នារសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤