ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ដឹកនាំដោយ លោក រៀម រុំ ប្រធានក្រុមប្រឹក្សាឃុំ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកអនុប្រធានការិ.ផែនការ នឹងគាំទ្រឃុំ លោកនាយរងប៉ុស្តិ៍ លោក លោកស្រី មេភូមិ អនុភូមិ នឹងអ្នកពាក់ព័ន្ធនានា សរុប ចំនួន ១៣រូប ស្រី ០៣រូប។ក្រោយបញ្ចប់ប្រជុំ លោក រៀម រុំ ប្រធានក្រុមប្រឹក្សា នឹងក្រុមការងារនាំយកអំណោយ ជូនគ្រួសារក្រីក្រ ឈ្មោះ សៀម ណាត មានអង្ករ ២៥គ.ក ទឹកត្រី១យួរ ទឹកស៊ីវអុីវ ១យួរ នឹងសាប៊ូលាងដៃ ១ដុំ ដែលរស់នៅចំនុច ភ្នំក្រុង ភូមិព្រែកខ្សាច់៕ ប្រភព រដ្ឋបាលឃុំព្រែកខ្សាច់
៊៊៊៊