ថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាខេត្តកោះកុង
និងមន្រ្តីរាជការទាំងអស់ រួមជាមួយនឹង
ព្រះមន្រ្តីសង្ឃសាលាគណខេត្ត និងព្រះសង្ឃគ្រប់ព្រះអង្គក្នុងខេត្តកោះកុង សូមថ្វាយព្រះពរ និងប្រគេនពរ សម្ដេចជាអម្ចាស់និងសម្តេចក្នុងវរោកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ថ្វាយនិងប្រគេនព្រះឋានៈ៖
១.សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
២.ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈប្រគេន សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី១ ឡើងជា សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
៣.ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ ទ្បើងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
៤.ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈប្រគេន សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ឡើងជា សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
៥.ត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈប្រគេន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ឡើងជា សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរ ថ្វាយនិងប្រគេន សម្តេចជាអម្ចាស់និងសម្តេចទាំង៥ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមសម្ដេចទទួលនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។