លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង ដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្អមុន្នី រួមមានសង្ក័សី ចំនួន ១ ០០០សន្លឹក និងអង្ករចំនួន ២៥បាវ ធ្វើការបែងចែក ដល់គណៈកម្មាធិការស អ កក្រុង ស្រុកទាំង៧ សម្រាប់ចែកជូនបងប្អូនសមាជិកស អ កដែលជួបការលំបាក រួមមាន :
១/ក្រុងខេមរភូមិន្ទ ទទួលអំណោយ សង្ក័សីចំនួន ៣១០សន្លឹក និងអង្ករចំនួន៣បាវ។
២/ស្រុកថ្មបាំង ទទួលអំណោយសង្ក័សីចំនួន ៧០សន្លឹក និងអង្ករចំនួន៣បាវ។
៣/ស្រុកមណ្ឌលសីមា ទទួលអំណោយ សង្ក័សីចំនួន១៦០សន្លឹក និងអង្ករចំនួន៣បាវ។
៤/ស្រុកកោះកុង ទទួលអំណោយ សង្ក័សីចំនួន១០០សន្លឹកនិងអង្ករ៥បាវ។
៥/ស្រុកគិរីសាគរ ទទួលអំណោយសង្ក័សីចំនួន៦០សន្លឹកនិងអង្កចំនួន៣បាវ។
៦/ស្រុកបូទុមសាគរ ទទួលអំណោយសង្ក័សីចំនួន១០០សន្លឹក និងអង្ករចំនួន៣បាវ។
៧/ស្រុកស្រែអំបិល ទទួលអំណោយសង្ក័សីចំនួន២០០សន្លឹក និងអង្ករចំនួន៥បាវ។
ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ January 30, 2025












