ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ បានបើកកិច្ចប្រជុំលើកការងារសំខាន់ៗមួយចំនួនចាំបាច់ សម្រាប់រៀបចំផែនការក្នុងខែនេះ និងទិសដៅបន្តសម្រាប់ខែក្រោយទៀត នៅសាលប្រជុំមន្ទីរបរិស្ថាន ។
ដោយមានការចូលរួមពី
- លោក លោកស្រី អនុប្រធានមន្ទីរ
- លោក លោកស្រី ប្រធានការិយាល័យ
- លោក លោកស្រី អនុប្រធានការិយាល័យជំនាញ
- លោកនាយក នាយករងតំបន់ការពារធម្មជាតិ
ជាលទ្ធផលកិច្ចប្រជុំនេះ
- ការដោះស្រាយលើរាល់បញ្ហាលើការិយាល័យជំនាញ
- ការដោះស្រាយលើបញ្ហាបណ្ដាញសង្គមរបស់មន្ទីរបរិស្ថាន និងរដ្ឋបាលសាលាខេត្ត ។
- ការិយាល័យជំនាញទាំងអស់ត្រូវធ្វើផែនការសកម្មភាព៣ខែម្ដងជូនដល់ថ្នាក់ដឹកនាំ ។