លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម «កិច្ចប្រជុំពិភាក្សាស្ដីពីគោលការណ៍ប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនប្រភេទផ្សេងទៀត របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៥» ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។
ថ្ងៃ ចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំ "ឥន្រ្ទទេវី" ជាន់ផ្ទាល់ដី នៃសាលាភូមិន្ទរដ្ឋបាល។ September 16, 2024