លោកឱសថការី សី យុគីវ អនុប្រធានការិយាល័យឱសថសារវន្ត នៃនាយកដ្ឋានឱសថ ចំណីអាហារ បិក្ខារពេទ្យ និងគ្រឿងសំអាង និងក្រុមការងារ បានជួបពិភាក្សាការងារ ជាមួយលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បន្ទាប់ពីចុះអភិបាល និងតាមដានលើការគ្រប់គ្រង និងការប្រើប្រាស់ឱសថសារវ័ន្ដ អេដស៍ របេង គ្រុនចាញ់ នៅតាមអង្គភាពសុខាភិបាលក្រោមការគ្របដណ្ដប់ របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ។
ប្រភព : មន្ទីរសុខាភិបាលខេត្តកោះកុង