នៅសាលប្រជុំលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ទោ ស៊ឹម ពិសី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោកវរសេនីយ៍ឯក អ៉ឹម នាញ មេបញ្ជាការរងទទួលជំនាញ កសាងកម្លាំង និងជំនាញទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំនាយទាហាននៃកងរាជអាវុធហត្ថខេត្ត ចូលរួមវគ្គបំប៉នគ្រូបង្គោលការងារអប់រំនយោបាយចិត្តសាស្រ្ត ឆ្នាំ២០២៤ តាមរយៈ Video Conference ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួមមាន ប្រធានមន្ទីរទំនាក់ទំនងកិច្ចកាសាធារណៈ នាយការិយាល័យអប់រំផ្សព្វផ្សាយ នាយការិយាល័យផែនការ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក។
ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ September 13, 2024