រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវីប្រធានមន្ទីរកិច្ចការនារីខេត្ត និងអនុប្រធានមន្ទីរ ១រូប បានចូលរួម “យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit For Hope 2024” នៅរាជធានីភ្នំពេញ

លោកស្រីប្រធានមន្ទីរ និងអនុប្រធានមន្ទីរ ១រូប បានចូលរួមផ្ទាល់ និងអនុប្រធានមន្ទីរ ១រូប បានចូលរួមតាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធី "យុទ្ធនាការផ្សព្វផ្សាយ បង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit For Hope 2024" ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។ យុទ្ធនាការនេះ មានគោលបំណងពង្រីកវិសាលភាពនៃការផ្ដល់ព័ត៌មាន និងបង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់នៅទូទាំងប្រទេស និងមានអ្នកចូលរួមសរុបចំនួនប្រមាណ៥០០នាក់ដោយផ្ទាល់ និង៥០០នាក់តាមប្រព័ន្ធអនឡាញ។ ព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទទាក់ទង