រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៤

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៤។

ជាលទ្ធផល ដោយមានការចូលរួមយោបល់យ៉ាងផុលផុសពី តំណាងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង បានពិនិត្យ ផ្តល់យោបល់ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍បានយ៉ាងល្អប្រសើរ។​ ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកដូចខាងក្រោម%
១.ណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹងទប់ស្កាត់ និងបង្រ្កាបក្រុមចលនាជ្រុលនិយម ដែលបង្កចលាចលញុះញុង់ប្រឆាំងរាជរដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម  (CLV-DTA) និងអប់រំ ផ្សព្វផ្សាយ ណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ៕
២.យកចិត្តទុកដាក់ តាមដាន ត្រួតពិនិត្យតាមគោលដៅសំខាន់ៗ និងតាមបណ្តាញសង្គមផ្សេងៗទាំងមន្រ្តីរាជការ កងកម្លាំង និងអង្គការសង្គមស៊ីវិល ប្រមូលក្តាប់ភស្តុតាងឱ្យបានលឿន ករណីមានមុខសញ្ញា ឬការសង្ស័យត្រូវរាយការណ៍ជាបន្ទាន់៕

ថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ August 30, 2024

អត្ថបទទាក់ទង